Jose កំពុងតាមលួងលោម Ramos ឲ្យផ្លាស់ទៅលេងនៅ Roma ក្រោយអស់និស្ស័យជាមួយ Real

14585
  • Sergio Ramos ប្រហែលជានឹងចាកចេញពីប្រទេសអេស្បាញ ផ្លាស់ទៅរដ្ឋធានីអ៊ីតាលី ដោយមានសេចក្តីរាយការណ៍ថា លោក Jose Mourinho សង្ឃឹមថានឹងជួបជុំជាមួយអតីតប្រធានក្រុម Real Madrid នៅ Roma។
    អ្នកទាំងពីរបានធ្វើការជាមួយគ្នាក្នុងកំឡុងពេលលោក Mourinho ដឹកនាំនៅ Real Madrid ហើយទោះបីគ្រូបង្វឹកព័រទុយហ្កាល់រូបនេះបានចាកចេញជាមួយបញ្ហាទំនាក់ទំនងមិនសូវល្អក៏ដោយ ក៏គាត់នៅតែកោតសរសើរចំពោះ Ramos ហើយដឹងថា ខ្សែការពារកំណាច់រូបនេះនឹងនាំយកក្រុម Giallorossi របស់គាត់ដល់កម្រិតណា។
    ស្របពេលទំនាក់ទំនងជាមួយ Ramos ឥឡូវនេះក្លិប Real Madrid បានបញ្ជាក់ថា Ramos អាចចូលរួមជាមួយក្លិបណាមួយចាប់ពីថ្ងៃទី ១ ខែកក្កដា ដោយផ្ទេរឥតគិតថ្លៃ។ កាសែត La Gazzetta dello Sport បានរាយការណ៍ថា លោក Mourinho បានទាក់ទងជាមួយកីឡាកររូបនេះក្នុងគោលបំណងបញ្ចុះបញ្ចូលគាត់ឱ្យចូលរួមជាមួយក្រុម Roma ។
    ទោះយ៉ាងណា ការប្រជែងយក Ramos នឹងក្លាយជារឿងស្មុគស្មាញសម្រាប់ Roma។ អវត្តមានរបស់ពួកគេពីក្របខ័ណ្ឌ Champions League អាចជាអ្វីមួយដែលនាំឱ្យ Ramos មើលទៅកន្លែងផ្សេងទៀតសម្រាប់ក្លឹបបន្ទាប់របស់គាត់។ ពួកគេក៏ទំនងជាមិនមានជំហរក្នុងការប្រកួតប្រជែងជាមួយនឹងប្រាក់ខែដែលក្លឹបផ្សេងទៀតអាចផ្តល់ជូនម្ចាស់ជើងឯក Champions League ៤សម័យកាលរូបនេះនោះទេ។ Ramos ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅ Serie A រួចទៅហើយ ទោះបីជាគោលដៅនោះគឺជាក្លិប AC Milan ក៏ដោយ៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី