លោកព្រះ Ibrahimovic ផ្ដួល Rooney ក្លាយជាកីឡាករចំណូលថ្មីឆ្នើមប្រចាំ MLS នៅរដូវកាលនេះ

7925
  • លោកព្រះ Zlatan Ibrahimovic ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្របខ័ណ្ឌ MLS ( លីគកំពូលរបស់អាមេរិក ) ដោយផ្ដួលអតីតមិត្តរួមក្រុមរបស់ខ្លួនកីឡាករសញ្ជាតិអង់គ្លេស Wayne Rooney ។

    Image result for Zlatan Ibrahimovic

    ខ្សែប្រយុទ្ធរបស់ក្លឹប LA Galaxy បានផ្តួលអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney ក្នុងការបោះឆ្នោតសម្រាប់ពានរង្វាន់ឆ្នាំ ២០១៨ ដែលត្រូវបានប្រគល់ជូនកីឡាករឆ្នើមដែលបានផ្ទេរមកលេងនៅក្នុងរដូវកាលដំបូងរបស់ពួកគេនៅក្នុងទឹកដីសហរដ្ឋអាមេរិក ។ Ibrahimovic បានចូលរួមជាមួយក្រុម LA Galaxy ពីក្លឹបបីសាចក្រហម Manchester United កាលពីខែ មីនា និងបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួនទល់នឹងក្រុម Los Angeles FC រួមទាំងការស៊ុតបញ្ចូលទីយ៉ាងល្អពីចម្ងាយ ៤០ ម៉ែត្រផងដែរ ។

    Related image

    កីឡាករវ័យ ៣៧ ឆ្នាំរូបនេះបានបញ្ចប់រដូវកាលនេះជាមួយនឹងគ្រាប់បាល់ចំនួន ២២ គ្រាប់ និង បញ្ចូនបាល់ចំនួន ១០ លើកក្នុងការបង្ហាញខ្លួនចំនួន ២៧ ប្រកួតដោយទទួលបាន ៣៦ ភាគរយសម្រាប់ពានរង្វាន់កីឡាករចំណូលថ្មីឆ្នើមប្រចាំឆ្នាំ ។ កីឡាករ Rooney របស់ក្លឹប DC United បានឈរនៅលំដាប់ទី ២ ជាមួយនឹង ៣២ ភាគរយ ខណះកីឡាករ Carlos Vela របស់ក្រុម Los Angeles FC បានឈរនៅលេខរៀងទី ៣ ។

    ពានរង្វាន់នេះត្រូវបានសម្រេចដោយការបោះឆ្នោតពីការសំណាក់អ្នកចាត់ការនៅក្របខ័ណ្ឌ MLS អ្នកការសែត និងកីឡាករដែលលេងនៅលីគកំពូលអាមេរិក ។ ហើយខ្សែប្រយុទ្ធ Rooney និង Ibrahimovic ក៏បានជាប់ឈ្មោះជាកីឡាករល្អបំផុតទាំង ១១ នាក់ក្នុងក្របខ័ណ្ឌ MLS សម្រាប់រដូវកាលនេះ ផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    fourfourtwo
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី