Man City ត្រៀមលុយ ១០០ លានផោនរួចរាល់ សម្រាប់ដេញថ្លៃនាំយក Harry Kane ពី Spurs

17212
  • ក្រុម Manchester City ត្រៀមបង្កើនចំណាប់អារម្មណ៍របស់ពួកគេលើ Harry Kane ស្របពេលដែលក្រុមម្ចាស់ជើងឯក Premier League រំពឹងថានឹងធ្វើការផ្លាស់ប្តូរជាផ្លូវការសម្រាប់ខ្សែប្រយុទ្ធ Tottenham Hotspur រូបនេះ។
    ប្រភពព័ត៌មានពីខាងក្លឹបបានប្រាប់ឱ្យដឹងថា ក្លឹបមេឃខៀវ Manchester City មិនទាន់បានធ្វើការដេញថ្លៃជាផ្លូវការ ដែលរបាយការណ៍បានរាយការណ៍នឹងមានកញ្ចប់ទឹកប្រាក់រហូតដល់ ១០០ លានផោន (១៣៩ លានដុល្លារ) នៅឡើយនោះទេ។
    ប៉ុន្តែកីឡាករវ័យ ២៧ ឆ្នាំរូបនេះគឺជាគោលដៅកំពូលរបស់ Man City នៅរដូវក្តៅនេះ ដោយលោក Pep Guardiola មានចំណាប់អារម្មណ៍ចង់បន្ថែមកីឡាករអង់គ្លេសទៅកាន់ក្រុម ដែលទើបឈ្នះ Premier League និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី