Eto’o ជឿជាក់ថា Messi និង Aguero នឹងរកបាន ៦០ គ្រាប់ក្នុងមួយរដូវកាលឱ្យ Barcelona

30273
  • Samuel Eto’o បាននិយាយថា Lionel Messi និង Sergio Aguero នឹងក្លាយជាខ្សែប្រយុទ្ធគ្រោះថ្នាក់បំផុតនៅលើពិភពលោក។
    អតីតខ្សែប្រយុទ្ធក្រុមមេឃខៀវ Manchester City រូបនេះបានមកដល់ទឹកដី Camp Nou ក្នុងការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅនេះ ហើយអតីតកីឡាករអន្តរជាតិកាមេរូន និងជាវីរបុរស Barcelona លោក Eto’o រំពឹងថា ខ្សែប្រយុទ្ធអាហ្សង់ទីនទាំងពីរនេះនឹងគ្មានអ្នកណាអាចបញ្ឈប់ពួកគេបានឡើយ។
    លោក Eto’o បានប្រាប់វិទ្យុ Super Deportivo អំពីដៃគូថ្មីរបស់ក្រុម Barcelona ថា៖ “យើងនឹងឃើញ ៦០ គ្រាប់ជារៀងរាល់រដូវ។ ខ្ញុំគ្រាន់តែសង្ឃឹមថា ព្រះជាម្ចាស់នឹងការពារពួកគេពីការរងរបួសផ្សេងៗទៀត”។
    ទោះបីជាកិច្ចសន្យារបស់កីឡាករ Lionel Messi នៅឯក្លិប Barcelona បញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនាក៏ដោយ ក៏អតីតខ្សែប្រយុទ្ធឆ្នើមរូបនេះមិនបានឃើញការចាកចេញរបស់ម្ចាស់អាវលេខ ១០ នោះទេ។ Eto’o បាននិយាយថា៖ “Messi គឺជា Barcelona។ ខ្ញុំមិនបានឃើញគាត់លេងឱ្យអាវផ្សេងទេ”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី