ស្ដេចម៉ង! កាស៊ីណូនៅឡាសវេហ្គាស បានស្នើរសុំប្រធាន UFC ឱ្យឈប់លេង ក្រោយឈ្នះមិនចាញ់សោះ

73193
  • ក្នុងនាមជាប្រធាន UFC លោក Dana White មិនខ្វះខាតលុយកាក់ចាយនោះទេ។ ទោះយ៉ាងណាគាត់នៅតែអាចរកសាច់ប្រាក់បន្ថែមមួយចំនួនតាមរយៈជំនាញលេង Blackjack របស់គាត់។
    តារាកំប្លែងអាមេរិកលោក Joe Rogan ធ្លាប់បានអះអាងថា លោក White ធ្លាប់ឈ្នះបាន ៧ លានដុល្លារក្នុងមួយយប់។ តែទោះជាយ៉ាងណា ប្រធាន UFC ខាងលើ ត្រូវបានគេហាមឃាត់មិនឱ្យលេងនៅកាស៊ីណូ នៅទីក្រុងឡាសវេហ្គាស ទៀតនោះទេ ព្រោះពួកគេមើលឃើញពីសមត្ថភាពលេងមិនចេះចាញ់របស់គាត់។
    យោងតាមគេហទំព័រ talkSPORT លោក White បានពន្យល់ថា៖ “នៅពេលដែល Palms ជាកម្មសិទ្ធិរបស់ក្រុម Maloofs ខ្ញុំបានឈ្នះពួកគេម្ដងទៀតក្នុងចំនួន ១,៦ លានដុល្លារ។ បន្ទាប់មកដរាបណា Palms ត្រូវបានលក់ មនុស្សដែលចូលមកសុំខ្ញុំឱ្យឈប់លេងនៅទីនោះ។ ឡាសវេហ្គាសគឺនិយាយអំពីការចាញ់មិនមែនឈ្នះទេ។ ពួកគេមិនចូលចិត្តមនុស្សដែល f**king ឈ្នះទេ!”៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី