AFC Champions League តំបន់អាស៊ីបូព៌ា ចាប់ផ្ដើមយុទ្ធនាការប្រកួតថ្ងៃនេះហើយ!!!

19210
  • ការប្រកួតជម្រុះតាមពូលនៃពានរង្វាន់ AFC Champions League តំបន់អាស៊ីបូព៌ានឹងចាប់ផ្តើមនៅថ្ងៃនេះ នៅតាមទីតាំងដែលមានលក្ខណៈសមស្របធ្វើជាម្ចាស់ផ្ទះបានតាមការឯកភាពរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)។ ការប្រកួតបើកឆាកម្ចាស់ជើងឯក ACL ៣សម័យកាល FC Pohang Steelers នៃសាធារណរដ្ឋកូរ៉េត្រូវជួបប្រកួតជាមួយក្រុម Ratchaburi FC របស់ប្រទេសថៃក្នុងពូល G នៅឯកីឡដ្ឋាន Rajamangala នៅម៉ោង ៥ ល្ងាចនេះ ។ នៅទីតាំងដដែលម្ចាស់ពានរង្វាន់លីគកំពូលម៉ាឡេស៊ី ២០២០ Johor Darul Ta’zim ចាប់ផ្តើមយុទ្ធនាការតតាំងនឹង Nagoya Grampus របស់ជប៉ុននៅ៤ម៉ោងក្រោយ ខណៈ Shanghai Port FC របស់ចិន នឹងជួបក្រុម Kaya FC-Iloilo របស់ហ្វីលីពីនក្នុងវគ្គ Playoff នៅថ្ងៃបន្ទាប់ ហើយអ្នកឈ្នះនឹងទទួលបានមួយកៅអីទៅកាន់ពូល F ។ សកម្មភាពក្នុងពូល J នឹងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែមិថុនា ជាពេលដែលក្រុមឈ្នះពាន ACL ចំនួន ២លើក គឺក្រុម Guangzhou FC របស់ចិនត្រូវជួប​ Cerezo Osaka របស់ជប៉ុនដែលទើបតែវិលត្រឡប់មកកាន់វគ្គជម្រុះក្នុងពូលជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៨ ដោយនឹងក្លាយជាការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍នៅ ម៉ោង ៥ ល្ងាច។​ Kitchee SC របស់ហុងកុង និង Port FC ដែលជាក្លឹបមួយក្នុងចំណោមក្លឹបចំនួន ៤ របស់ថៃដែលកំពុងលេងនៅ AFC Champions League នឹងត្រូវប្រកួតទល់មុខគ្នានាម៉ោង ៩ យប់នៅពហុកីឡដ្ឋាន Buriram ក្នុងប្រទេសថៃ។ ក្នុងពូល H ក្លិបសិង្ហបុរី Tampines Rovers FC នឹងបង្ហាញខ្លួនលើកដំបូងក្នុងវគ្គជម្រុះក្នុងពូល ដែលតទល់នឹងក្រុមឈ្នះជើងឯក ACL ឆ្នាំ ២០០៨ Gamba Osaka របស់ជប៉ុននៅថ្ងៃទី២៥ ខែមិថុនានៅពហុកីឡដ្ឋាន Lokomotiv ក្នុងទីក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថានមុនជ័យលាភីអ្នកឈ្នះ Jeonbuk Hyundai Motors FC របស់សាធារណរដ្ឋកូរ៉េ ត្រូវប៉ះក្លិបថៃ Chiangrai United នៅឯពហុកីឡដ្ឋានប៊ុនដូដូ នៅទីក្រុងTashkent ដដែលនៅម៉ោង ៩យប់។ ការបើកឆាកពូល F នៅថ្ងៃទី២៦ ខែមិថុនាវេលាម៉ោង ៩យប់ Ulsan Hyundai FC របស់កូរ៉េខាងត្បូង នឹងជាមួយម្ចាស់ជើងឯកលីគកំពូលវៀតណាម ២០២០Viettel FC ។ ក្រុម BG Pathum United ដែលជាម្ចាស់ផ្ទះក្នុងពូលនេះ នឹងត្រូវប្រកួតជាមួយអ្នកឈ្នះនៃវគ្គ Playoff រវាងក្រុម Shanghai Port FC និងក្រុម Kaya FC-Iloilo នៅកីឡដ្ឋាន Pathum Thani នាម៉ោង ៥ល្ងាចក្នុងថ្ងៃដដែល។ ក្នុងពូល I ក្រុម United City FC របស់ភីលីពីននឹងបង្ហាញខ្លួនជាលើកដំបូងក្នុងវគ្គជម្រុះតាមពូល ដែលត្រូវតតាំងនឹង Beijing FC នៅឯកីឡដ្ឋាន Bunyodkor ក្នុងក្រុង Tashkent នៅម៉ោង ៧ យប់ខណៈ Kawasaki Frontale របស់ជប៉ុននឹងត្រូវប្រកួតជាមួយ Daegu FC នៃសាធារណរដ្ឋកូរ៉េពីរម៉ោងក្រោយមក។ គួរឲដឹងដែរថា ក្រុមដែលឡើងទៅកាន់វគ្គ១៦ចុងក្រោយ ក្នុងពានរង្វាន់ AFC Champions League តំបន់អាស៊ីខាងលិច ត្រូវបានកំណត់រួចរាល់ហើយបន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកួតជម្រុះតាមពូលដែលបានបញ្ចប់នៅខែមេសាកន្លងមក៕ ដោយ៖ភារៈ

    ប្រភព :
    AFC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី