Barca ត្រៀមលក់តារាកំពូល ៣រូប ដើម្បីចុះហត្ថលេខាលើ Ronaldo មកចាប់ដៃជាមួយ Messi

40374
  • យោងតាមសារព័ត៌មាន Diario AS បានឱ្យដឹងថា ប្រធានក្លឹប Barcelona លោក Joan Laporta កំពុងតែសុបិនចង់ឃើញ Lionel Messi និង Cristiano Ronaldo លេងជាមួយគ្នា។
    ប្រធានក្លិប Barcelona ចង់ធ្វើឱ្យរឿងដែលមិនអាចទៅរួចនេះបានកើតឡើង ហើយគាត់បានត្រៀមខ្លួនជាស្រេចដើម្បីចែកផ្លូវជាមួយកីឡាករកំពូលចំនួន ៣រូបនេះ ដើម្បីប្រមូលថវិកាចុះហត្ថលេខាលើតារាព័រទុយហ្កាល់រូបនេះ ព្រោះអ្នកទាំងអស់គ្នាដឹងហើយថា Ronaldo ជាកីឡាករដែលមានប្រាក់ឈ្មួលខ្ពស់បំផុតនៅលើលោក បន្ទាប់ពី Lionel Messi។
    លោក Laporta សុខចិត្តផ្តល់ជូន Antoine Griezmann, Philippe Coutinho និង Sergi Roberto ទៅឱ្យសេះបង្កង់ Juventus ជាថ្នូរនឹង Cristiano ខណៈមួយរយៈចុងក្រោយនេះមានចចាមអារាមជាហូរហែពីការចាកចេញរបស់ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះផងដែរ។
    អ្នកគាំទ្រទូទាំងពិភពលោកសុទ្ធសឹងតែចង់ឃើញ Ronaldo លេងរួមក្រុមជាមួយគូរសត្រូវ Messi ដែលពួកគេបានប្រកួតប្រជែងគ្នាអស់រយៈជាង ១៥ឆ្នាំកន្លងមក។ ប៉ុន្តែកិច្ចសន្យារបស់ Messi នឹងផុតកំណត់នៅខែនេះ ហើយវាមិនទាន់ត្រូវបានបន្តជាថ្មីនៅឡើយនោះទេ។ ប៉ុន្តែកាសែតខាងលើទទូចថា គាត់នឹងចុះកិច្ចសន្យាថ្មីឆាប់ៗនេះ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី