នារីម្នាក់រត់ចូលទីលានពាក់អាវ WTF Coin ក្នុងជំនួបប៊ែលហ្សិកនិងហ្វាំងឡង់យប់មិញ

16953
  • នារីម្នាក់បានរត់ចូលទីលានដោយពាក់អាវយឺតពណ៏ខ្មៅ មានតំណភ្ជាប់ទៅកាន់គេហទំព័រមួយឈ្មោះ WTF Coin កាលពីជំនួបរវាងប៊ែលហ្សិក​និងហ្វាំងឡង់ នៅព្រឹត្តិការណ៍ Uefa Euro 2021វគ្គជម្រុះចុងក្រោយក្នុងពូល B។ នារីរូបនេះបានរត់ដល់កណ្ដាលទីលានប្រកួតនៅនាទី៩០បូក នៃតង់ទី២ក្នុងការប្រកួត មុនពេលត្រូវបានចាប់ខ្លួនដោយសន្តិសុខសុវត្តិភាពនាពេលនោះផងដែរ។ គេហទំព័រ WTF Coin ជារូបិយប័ណ្ណឌីជីថលមួយចំនួនបានរីកដុះដាលអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលមនុស្សអាចធ្វើពាណិជ្ជកម្មលើពួកគេដូចជាផ្សារភាគហ៊ុន។ទោះយ៉ាងណាក៏ដោយ ហេតុការណ៍នេះមិនបានធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃវិស័យកីឡាបាល់ទាត់នោះទេ ដែលគ្រាន់តែជាការផ្សព្វផ្សាយរបស់គេហទំព័រនេះប៉ុណ្ណោះ។ គួរឲដឹងដែរថា ក្រុមជម្រើសជាតិបែលហ្ស៊ិកបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងនៃពូល B មាន៩ពិន្ទុពេញ ក្រោយបានយកឈ្នះក្រុមហ្វាំងឡង់ ក្នុងលទ្ធផល ២-០ ។ រីឯហ្វាំងឡង់វិញឈរនៅចំណាត់ថ្នាក់លេខ៣ មាន៣ពិន្ទុ ដូចក្រុមលេខ២ ដាណាម៉ាក និងក្រុមបាតតារាងរុស្សី តែចាញ់ផលសងគ្រាប់បាល់ ដែលនាំឲហ្វាំងឡង់ និងរុស្សីហាលអាវត្រឹមវគ្គនេះ៕ ដោយ៖ភារៈ

    ប្រភព :
    THE SUN
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី