
ក្លឹបហង្សក្រហម Liverpool ត្រៀមខ្លួនរួចរាល់ហើយដើម្បីចំណាយលុយប្រហែលចំនួន ៨៥ លានផោន ( ១១១ លានដុល្លារ ) សម្រាប់ការនាំយកខ្សែប្រយុទ្ធវ័យក្មេង Ousmane Dembele ចេញពីទឹកដីអេស្ប៉ាញនាខែមករា នេះបើយោងតាមការចុះផ្សាយរបស់ការសែត The Sun ។
គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ចង់បន្ថែមកម្លាំងប្រយុទ្ធបន្ថែមទៀតទៅឱ្យក្រុមរបស់លោក និងមានបំណងបំបែកកំណត់ត្រាផ្ទេររបស់ក្លឹបជាមួយនឹងតម្លៃខ្លួនដ៏ថ្លៃរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ ២១ ឆ្នាំរូបនេះ ។
ម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga ក្រុមអ្នកមានបុណ្យ FC Barcelona ត្រូវបានគេជឿជាក់ថាមានឆន្ទៈក្នុងការលក់ Dembele បន្ទាប់ពីមានការនាំយកកីឡាករឆ្នើមៗជាច្រើនមកកាន់កីឡាដ្ឋាន Camp Nou ក្រោយពីការផ្ទេរកីឡាកររូបនេះក្នុងតម្លៃខ្លួន ១៣៥,៥ លានផោន ( ១៧៦ លានដុល្លារ ) ពីក្លឹបយក្សរបស់អាល្លឺម៉ង់ Borussia Dortmund កាលពីរដូវក្តៅមុន ៕
ដោយ៖តារា