អ្នកចាំទីដៃស្អិត De Gea កំពុងស្ទាក់ស្ទើរក្នុងការចុះកុងត្រាថ្មីជាមួយ Manchester United

40448
  • ការព្រួយបារម្ភកំពុងកើនឡើងយ៉ាងខ្លាំងសម្រាប់ក្លឹបបីសាចក្រហម Manchester United បន្ទាប់ពីអ្នកចាំទីដៃស្អិត David de Gea មានស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ខណះកិច្ចសន្យាបច្ចុប្បន្នរបស់អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះនឹងត្រូវផុតកំណត់នាចុងរដូវកាល ២០១៨-១៩ នេះបើតាមការចុះផ្សាយរបស់  The Telegraph ។

    Image result for David de Gea

    កុងត្រារបស់អ្នកចាំទី David de Gea នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយ ហើយកីឡាករអន្តរជាតិអេស្ប៉ាញវ័យ ២៨ ឆ្នាំរូបនេះកំពុងតែមានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្លឹបយក្សរបស់អង់គ្លេសមួយនេះ ខណះ Manchester United កំពុងដុនដាបយ៉ាងខ្លាំងនារដូវកាល ២០១៨-១៩ នេះដោយមានត្រឹមតែ ២០ ពិន្ទុប៉ុណ្ណោះក្រោយពីឈ្នះ ៦ ប្រកួត ចាញ់ ៤ លើក និងស្មើរ ២ ដង ក្នុងរយះ ១២ ប្រកួតកន្លងមកនៅក្នុងក្របខ័ណ្ឌ Premier League ។

    Related image

    ប្រសិនបើការចរចានៅតែមិនទទួលបានជោគជ័យទៀតនោះ Manchester United អាចនឹងត្រូវបង្ខំចិត្តពិចារណាលក់ De Gea ចេញជាជាងឈរមើលអ្នកចាំទីឆ្នើមរូបនេះចាកចេញដោយគ្មានតម្លៃខ្លួន ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី