Mbappe ៖ យើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីឈ្នះពានរង្វាន់ Champions League

19913
  • តារាឆ្នើម Kylian Mbappe របស់ក្លឹប Paris Saint-Germain ជឿជាក់ថាក្លឹបនេះនៅតែធ្វើដំណើរតាមទិសដៅត្រឹមត្រូវទោះបីជាគាត់ទទួលស្គាល់ថាពួកគេមិនទាន់ឈានដល់កម្រិតកំពូលនៅឡើយនៅក្នុងការប្រកួតប្រជែងនៃក្របខ័ណ្ឌ UEFA Champions League ។

    Image result for Kylian Mbappe

    ក្លឹបយក្សរបស់បារាំងមួយនេះត្រូវបានទិញដោយក្រុមហ៊ុន Oryx Qatar Sports Investments កាលពីឆ្នាំ ២០១១ ហើយបានវិនិយោគក្លឹបនេះឲ្យឈានដល់ចំណុចកំពូលចាប់តាំងពីពេលនោះមកដែលបានឈ្នះក្របខ័ណ្ឌ Ligue1 ចំនួន ៥ លើក ខណះបច្ចុប្បន្នក៏កំពុងឈរនៅលើកំពូលតារាងថែមទៀតផងនៅក្នុងរដូវកាលនេះ ។  PSG បានបង្ហាញខ្លួនក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុប ( UEFA Champions League ) ជាបន្តបន្ទាប់ ប៉ុន្តែពួកគេបានធ្លាក់ត្រឹមតែវគ្គ ១៦ ក្រុមចុងក្រោយរហូតក្រោមថ្វៃជើងក្រុមយក្សរបស់អេស្ប៉ាញរួមមានក្លឹប Barcelona និង Real Madrid ក្នុងរយៈពេលពីររដូវកាលចុងក្រោយនេះ ។

    Related image

    Paris Saint-Germain កំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី ៣ ក្នុងពូល C នៅពីក្រោមក្លឹប Liverpool និង Napoli ដោយពួកគេនឹងត្រូវប៉ះក្រុមយក្សមកពីក្របខ័ណ្ឌ Premier League នៅព្រឹកថ្ងៃទី ២៩ នេះដើម្បីកំណត់ថាក្រុមទាំងពីនេះមួយណាអាចឡើងទៅវគ្គបន្តបាន ។ ទោះបីជាក្លិបមួយនេះចង់បានពានរង្វាន់ Champions League ខ្លាំងយ៉ាងណាក៏ដោយក៏តារាបាល់ទាត់វ័យក្មេង Mbappe គិតថានៅតែមានចំណុចត្រូវកែប្រែបន្ថែមនៅក្នុងក្រុមមុនពេលពួកគេអាចប្រកួតប្រជែងជាមួយនឹងក្រុមកំពូលៗនៅអឺរ៉ុប បើទោះបីជាលោកនិយាយថាពានរង្វាន់កំពូលនៃទ្វីបនេះនឹងក្លាយជាគោលដៅរបស់ពួកគេក៏ដោយ ។

    Related image

    ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះបានប្រាប់ ESPN ថា៖ “ក្លឹបមិនបានបញ្ឈប់ការរីកចម្រើនឡើងទេចាប់តាំងពីម្ចាស់ថ្មីបានមកដល់ ហើយយើងត្រូវតែអភិវឌ្ឍជាមួយនឹងក្លិបមុនពេលយើងអាចគិតអំពីការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ដែលជាជំហានចុងក្រោយ ។ ក្លឹបដឹងច្បាស់ពីជំហានទាំងនេះហើយប្រសិនបើគ្រប់ៗគ្នាដើរតួជាផ្នែកមួយនោះវានឹងកើតឡើងដោយធម្មជាតិ ។ ប៉ុន្តែដោយសក្តានុពលរបស់យើងពិតណាស់ការប្រកួតក្របខ័ណ្ឌ Champions League នឹងក្លាយជាគោលដៅរបស់យើងនៅពេលខាងមុខ “។

    Related image

    Mbappe និង Neymar អ្នកទាំងពីរនាក់បានចូលរួមជាមួយ PSG នៅរដូវក្តៅឆ្នាំ ២០១៧ ហើយខណៈពេលដែលការទំនាក់ទំនងរបស់ពួកគេមានការលំបាករវាងអ្នកទាំងពីរនៅថ្ងៃដំបូងជាមួយគ្នា នោះខ្សែប្រយុទ្ធវ័យក្មេងឆ្នើមរបស់បារាំងរូបនេះជឿជាក់ថាពួកគេបានបង្កើតចំណងមិត្តភាពដ៏រឹងមាំមួយរវាងពួកគេ ។

    Image result for kylian mbappe with neymar

    Mbappe​ បានបន្ថែមថា៖ “យើងបានចាប់ផ្តើមនិយាយចាប់តាំងពីមុនពេលដែលខ្ញុំបានមកដល់ PSG គាត់មានវត្តមានរួចហើយ ហើយគាត់ក៏ដឹងថាខ្ញុំក៏មកទីនេះផងដែរ ។ គាត់បានសួរនៅពេលខ្ញុំមកដល់ ហើយវាមិនទាន់មានទំនាក់ទំនងល្អនោះទេ ពីព្រោះទាំងខ្ញុំនិងគាត់មិនអាចនិយាយភាសាអង់គ្លេសបានល្អទេនៅដើមដំបូង ហើយគាត់មិនអាចនិយាយភាសាបារាំងបានទេ ប៉ុន្តែឥឡូវនេះយើងអាចនិយាយបាន ហើយជាមួយនឹងទំនាក់ទំនងដ៏ល្អ នោះមិត្តភាពចូលមកដោយធម្មជាតិ “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី