Luis Suarez អះអាងថា ក្រៅពី Liverpool ខ្ញុំមិនលេងឱ្យក្លិបណាទាំងអស់ នៅអង់គ្លេស

20653
  • Luis Suarez បានច្រានចោលលទ្ធភាពចំពោះការវិលត្រឡប់ទៅកាន់បាល់ទាត់នៃក្របខ័ណ្ឌ Premier League វិញ ដោយកីឡាករអ៊ុយរូហ្គាយបានសារភាពថាគាត់នឹងយល់ថាវាជារឿងចម្លែកក្នុងការលេងតំណាងឱ្យក្រុមណាមួយក្រៅពី Liverpool ។
    មានពាក្យចចាមអារាមជាហូរហែដែលនិយាយថា Suarez អាចនឹងវិលត្រឡប់ទៅលេងនៅ Anfield វិញ ប៉ុន្តែគាត់ហាក់ដូចជានៅតែបន្តនៅឯ Atletico Madrid បន្ទាប់ពីបានជួយពួកគេឱ្យឈ្នះពានរង្វាន់ La Liga នៅឆ្នាំ ២០២០-២១ ក្រោយចាកចេញពី Barcelona។ ជាមួយនឹងវត្តមានដ៏លេចធ្លោទោះស្ថិតក្នុងអាយុ ៣៤ ឆ្នាំ តែការផ្លាស់ទៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសអង់គ្លេសហាក់ដូចជាមិនអាចទៅរួចនោះទេ ជាពិសេសនៅពេលដែលគាត់មិនចង់ក្លាយជាគូប្រជែងជាមួយអតីតក្លិបរបស់គាត់។
    Suarez ដែលរកបាន ៨២ គ្រាប់សម្រាប់ហង្សក្រហម Liverpool ក្នុងរយៈពេល ៣ ឆ្នាំកន្លះ បានប្រាប់ទស្សនាវដ្តី World Soccer Magazine ថា៖ “ការលេងឱ្យក្រុមណាក្រៅពី Liverpool នៅអង់គ្លេសពិតជាលំបាកណាស់។ ខ្ញុំមានហើយសង្ឃឹមថា ខ្ញុំនៅតែមានទំនាក់ទំនងល្អបែបនេះជាមួយអ្នកគាំទ្រ Liverpool ដែលវាជារឿងចម្លែកសម្រាប់ខ្ញុំក្នុងការលេងឱ្យក្រុមផ្សេង”។
    អតីតខ្សែប្រយុទ្ធ Barca រូបនេះបាននិយាយទៀតថា៖ “វាពិតជាពិសេសណាស់ក្នុងការឈ្នះលីគជាមួយ Liverpool ប៉ុន្តែខ្ញុំរីករាយដែលការរង់ចាំរបស់ពួកគេបានបញ្ចប់ហើយ។ ពួកគេមើលទៅដូចជាក្រុមមួយដែលនឹងប្រកួតប្រជែងជាច្រើនរដូវកាលខាងមុខ ទោះបីជាក្រុមមួយនេះមិនល្អបំផុតសម្រាប់ពួកគេក៏ដោយ។ ពួកគេត្រលប់ទៅកន្លែងដែលពួកគេជាកម្មសិទ្ធិវិញ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី