Asensio ៖ នៅពេលអ្វីៗដំណើរការល្អពួកគេថាអ្នកល្អបំផុត ប៉ុន្តែអ្វីៗមិនល្អអ្នកគឺអាក្រក់បំផុត

24613
  • តារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Marco Asensio បានធ្វើការរិះគន់ទៅលើទម្រង់លេងរបស់ក្រុមដោយនិយាយថាវាមិនមែនជាការទទួលខុសត្រូវរបស់គាត់ក្នុងការដឹកនាំក្រុមនោះទេ ។ Asensio វ័យ ២២ ឆ្នាំបានខិតខំព្យាយាមដើម្បីទទួលបានទម្រង់លេងដ៏ល្អសម្រាប់ក្រុម Real Madrid នៅរដូវកាលនេះ ខណះលោក Santiago Solari ត្រូវបានតែងតាំងជាផ្លូវការកាលពីថ្ងៃអង្គារក៏ដោយ ។

    Image result for Marco Asensio

    Real Madrid កំពុងឈរនៅលេខរៀងទី ៦ នៃតារាងក្របខ័ណ្ឌ La Liga ប៉ុន្តែដោយចាញ់តែបួនពិន្ទុប៉ុណ្ណោះនៅពីក្រោយគូប្រជែងធំបំផុតរបស់ខ្លួនដែលកំពុងឈរនៅកំពូលតារាងក្លឹប FC Barcelona ។ Asensio ដែលចូលលេងក្នុងរដូវកាលទី ៣ របស់ខ្លួនក្នុងឈុតធំរបស់ Real Madrid ជឿជាក់ថាមិត្តរួមក្រុមរបស់គាត់មួយចំនួនត្រូវទទួលខុសត្រូវច្រើនជាងខ្លួន ។

    Related image

    Asensio បានប្រាប់ Vamos ថា៖ “សម្រាប់ខ្ញុំ ខ្ញុំមិនឃើញម៉ាឌ្រីដស្ថិតនៅក្នុងវិបត្តិនោះទេ ។ ហើយខ្ញុំមិនគិតថាវាសម្រាប់ខ្ញុំក្នុងការដឹកនាំក្រុម មានកីឡាករដែលមានបទពិសោធជាច្រើន ដែលមានរយៈពេលជាច្រើនឆ្នាំលេងនៅលំដាប់កំពូល និងមានភាពល្បីល្បាញជាងខ្ញុំ ហើយពួកគេជាអ្នកដែលត្រូវដឹកនាំក្រុម ។​ នៅពេលដែលគ្រូបង្វឹកថ្មីបានមកដល់ខ្ញុំចាប់ផ្តើមលេង ប៉ុន្តែពេលនេះខ្ញុំមានឱកាសតិច ប៉ុន្តែយើងនឹងធ្វើការសន្និដ្ឋានណាមួយនៅពេលរដូវកាលបានបញ្ចប់ “។

    Related image

    ការចាប់ផ្តើមមិនល្អរបស់ Real Madrid ក្នុងរដូវកាលនេះបាននាំឱ្យលោក Julen Lopetegui ត្រូវបានគេបណ្តេញចេញពីដំណែង ប៉ុន្តែលោក Solari បានចូលមកដឹកនាំក្រុមបណ្ដោះអាសន្នដោយជួយឲ្យឈ្នះទាំងក្នុងលីគ និងនៅក្របខ័ណ្ឌ Champions League បួនប្រកួតជាប់គ្នា ។

    Image result for Marco Asensio

    និយាយអំពីទម្រង់ផ្ទាល់ខ្លួន Asensio បាននិយាយថា៖ “នៅពេលអ្វីៗដំណើរការល្អពួកគេចាប់ផ្តើមនិយាយថាអ្នកល្អបំផុត ប៉ុន្តែពេលខ្លះអ្នកធ្វើមិនបានល្អ អ្នកគឺអាក្រក់បំផុត ។ ការរិះគន់មួយចំនួនទោះបីជាសុចរិតនិងត្រឹមត្រូវក៏ដោយ ប៉ុន្តែយើងដឹងពីរបៀបដែលសារព័ត៌មានធ្វើការនៅទីនេះ ហើយក៏មិនចង់ឱ្យអ្នករាល់គ្នារួមគ្នាក្នុងការរិះគន់ដែរ ប៉ុន្តែខ្លះទៀតវាសំដៅមកលើពួកយើងដើម្បីធ្វើឱ្យមានគ្រោះថ្នាក់ ។ ខ្ញុំនឹងមិនយកចិត្តទុកដាក់ខ្លាំងចំពោះរឿងនេះទេ ខ្ញុំមានរឿងផ្ទាល់ខ្លួនរបស់ ខ្ញុំផ្តោតអារម្មណ៍ហើយវាមិនប៉ះពាល់ខ្ញុំទេ “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី