យប់នេះ Mbappe ជួបជាមួយ Idol គេហើយ!!!

15769
  • ខ្សែប្រយុទ្ធកម្រិតពិភពលោក Cristiano Ronaldo ត្រូវបានមនុស្សទូទាំងពិភពលោកស្គាល់ និងគោរពឲតម្លៃទៅលើសមត្ថភាព ស្នាដៃ និងភាពល្បីល្បាញរបស់គេកន្លងមក។ រីឯ Kylian Mbappe ត្រូវបានគេទទួលស្គាល់ថាជាខ្សែប្រយុទ្ធវ័យក្មេងកំពូលមួយរូបដែលកំពុងលេចធ្លោរខ្លាំង នាពេលបច្ចុប្បន្ន។យុវជនវ័យ២២ឆ្នាំសញ្ជាតិបារាំងរូបនេះ ធ្លាប់បង្ហាញជាសាធារណៈថារូបគេ ជាអ្នកគាំទ្រ និងចាត់ទុកបុរសវ័យ ៣៦ឆ្នាំ CR7 ជានិមិត្តរូបតាំងតែពីកុមារភាពមកម្ល៉េះ។ នៅឆ្នាំ ២០១៧ Mbappe បានប្រាប់ Marca ថា “គាត់គឺជាវីរបុរសតាំងពីខ្ញុំនៅក្មេង ហើយវាពិតជាអស្ចារ្យណាស់ ដែលបានជួបគាត់នៅពេលខ្ញុំបានទៅលេង Valdebebas” ។ គួរឲដឹងដែរថា នាយប់នេះក្រុមជម្រើសបារាំងរបស់យុវជនឆ្នើម Mbappe និងត្រូវតតាំងជាមួយព័រទុយហ្កាល់ របស់តារាឆ្នើមពិភពលោក Ronaldo ក្នុងព្រឹត្តិការ UEFA EURO 2020 វគ្គជម្រុះចុងក្រោយក្នុងពូល F ដែលធ្វើឡើងនៅម៉ោង ២:០០ រំលងអាធ្រាត្រយប់នេះ៕​ដោយ៖ភារៈ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី