Aaron Ramsey អាចវិលត្រលប់ទៅ Arsenal វិញ ក្រោយគ្មានកន្លែងឈរជើងនៅ Juventus

14363
  • Aaron Ramsey អាចវិលត្រលប់ទៅលេងនៅក្លិបកាំភ្លើងធំ Arsenal វិញ ក្រោយពិបាករកកន្លែងឈរជើងនៅ Juventus។ នេះបើយោងតាមការចុះផ្សាយរបស់ការសែត Marca។
    ខ្សែបម្រើម្នាក់ទៀតដែល Arsenal មានក្នុងបញ្ជីសម្រាំងរបស់ពួកគេ គឺអតីតកីឡាកររបស់ខ្លួន Aaron Ramsey របស់សេះបង្កង់ Juventus ដែលអាចកាត់បន្ថយប្រាក់ឈ្នួល ៧ លានអឺរ៉ូក្នុងមួយឆ្នាំរបស់គាត់ដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះ។
    ក្រោយពីក្លិប Arsenal ក្នុងនោះក៏មានក្លិបអង់គ្លេសផ្សេងទៀតដូចជា Everton និង West Ham ក៏ចាប់អារម្មណ៍លើកីឡាករអន្តរជាតិវែលវ័យ ៣០ឆ្នាំរូបនេះផងដែរ។
    គួរជម្រាបជូនថា Ramsey បានចាកចេញពី Arsenal ក្រោយផុតកុងត្រាជាមួយទឹកដី Emirates Stadium បន្ទាប់រួមរស់នៅទីនោះអស់រយៈពេល ១១ឆ្នាំ មុនផ្លាស់ទៅក្លិបយក្សអ៊ីតាលី Juventus កាលពីឆ្នាំ ២០១៩។ តែទោះជាយ៉ាង ខ្សែបម្រើឆ្នើមខាងលើ ក៏ហាក់ពិបាកប្រជែងកៅអីជម្រើស ១១នាក់ដំបូងនៅ Juventus ផងដែរក្នុងរយៈពេល ២ឆ្នាំមកនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី