អេហ្ស៊ីបបានបញ្ជាក់ថា Liverpool មិនអនុញ្ញាតឲ្យ Salah ទៅលេងនៅព្រឹត្តិការណ៍អូឡាំពិកឡើយ

10996
  • ប្រធានសមាគមបាល់ទាត់អេហ្ស៊ីបលោក Ahmed Megahed បានប្រាប់ ONTimeSport ថា៖ “ខ្ញុំមិនចង់និយាយថាវាមិនអាចទៅរួចទេសម្រាប់ Salah ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក ប៉ុន្តែវាពិបាកណាស់។ Salah បានយល់ព្រមដឹកនាំក្រុមអូឡាំពិកអំឡុងជំរំចុងក្រោយរបស់ក្រុមអេហ្ស៊ីប។ យើងបានទាក់ទង Liverpool ដើម្បីអនុញ្ញាតឱ្យ Salah ចូលរួមក្រុមអូឡាំពិក ហើយពួកគេបាននិយាយថាពួកគេកំពុងរង់ចាំការយល់ព្រមពីបុគ្គលិកបច្ចេកទេស”។
    លោកបន្តទៀតថា៖ “នៅទីបំផុត Liverpool បានបដិសេធសំណើ ព្រោះពួកគេមិនចង់បាត់បង់កីឡាករនៅដើមរដូវកាលនេះ ក៏ដូចជាខែមករាឆ្នាំក្រោយជាមួយ Africa Cup of Nations ដែលនឹងធ្វើឱ្យគាត់មិនចូលរួមក្នុងការប្រកួត English Premier League ។ យើងបាននិយាយជាមួយ Salah ម្តងទៀតហើយគាត់បានប្រាប់យើងថាគាត់នឹងធ្វើឱ្យមានជជែកគ្នាថ្មីជាមួយបុគ្គលិកបច្ចេកទេសនៃក្រុមរបស់គាត់ ដើម្បីដោះស្រាយបញ្ហា ហើយក្នុងរយៈពេលពីរថ្ងៃទៀតគាត់នឹងរកវិធី”។
    មិនមានច្បាប់ណាមួយដែលតម្រូវឱ្យ Liverpool ត្រូវអនុញ្ញាតឱ្យ Salah ទៅលេងព្រឹត្តិការណ៍អូឡាំពិកសម្រាប់ប្រទេសរបស់គាត់នោះទេ។ ការប្រកួតប្រជែងនឹងចាប់ផ្តើមពីថ្ងៃទី ២២ ខែកក្កដារហូតដល់ថ្ងៃទី ៧ ខែសីហា ដែលមានន័យថា ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះនឹងខកខានការប្រកួតមួយចំនួននៅដើមរដូវកាលក្រោយ។
    ក្នុងពេលជាមួយគ្នានេះ Liverpool នឹងត្រូវអនុញ្ញាតិឱ្យកីឡាករជួរមុខរបស់ខ្លួនរូបនេះ ទៅលេងតំណាងប្រទេសរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Africa Cup of Nations នៅខែមករា ឆ្នាំ២០២១ផងដែរ ដូច្នេះវាសមហេតុផលសម្រាប់ក្លឹបក្នុងការកំណត់ការចូលរួមរបស់កីឡាករ នៅព្រឹត្តិការណ៍ផ្សេងទៀត៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី