ទីបំផុត Ronaldo បានតាមស្មើរកំណត់ត្រាស្ដេចរកគ្រាប់បាល់អន្តរជាតិរបស់វីរបុរសអ៊ឺរ៉ង់ Ali ហើយ

28386
  • Cristiano Ronaldo បានបង្កើតប្រវត្តិសាស្ត្រជាថ្មីម្តងទៀត។ ក្រុមប្រធានជម្រើសជាតិព័រទុយហ្កាល់បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អក្នុងលទ្ធផលស្មើ ២-២ របស់ព័រទុយហ្កាល់ជាមួយក្រុមបារាំង កាលពីរាត្រីថ្ងៃពុធ ដើម្បីតាមស្មើជាមួយវីរបុរសអ៊ីរ៉ង់ Ali Daei ក្នុងនាមជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនគ្រប់ពេល សម្រាប់ក្រុមជម្រើសជាតិ។
    ខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus រកបាន ១០៩ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៧៨ លើកសម្រាប់ប្រទេសរបស់គាត់ ដែលធ្វើឱ្យគាត់ក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅព័រទុយហ្កាល់ ខណៈលោក Ali Daei បានកាន់កំណត់ត្រា ១០៩គ្រាប់អស់ពេលជាយូរណាស់មកហើយ។
    ក្រៅពីនេះគាត់បានស៊ុតបាល់បញ្ចូលទីនៅព្រឹត្តិការណ៍ជើងឯកអ៊ឺរ៉ុបចំនួន ១៤ គ្រាប់ដែលច្រើនជាងអ្នកណាៗទាំងអស់ ហើយក៏កាន់កំណត់ត្រាសម្រាប់ការរកគ្រាប់បាល់ច្រើនបំផុតក្នុងក្របខ័ណ្ឌ Champions League ដែលរកបាន ១៣៤ គ្រាប់ និងគ្រាប់បាល់ច្រើនបំផុតនៅ Real Madrid ជាមួយ ៤៥១គ្រាប់។
    នៅក្នុងការប្រកួតជើងឯកអឺរ៉ុប EURO និងការប្រកួត World Cup រួមបញ្ចូលគ្នា Cristiano រកបាន ២០ គ្រាប់ ពោលគឺច្រើនជាងអ្នកណាទាំងអស់។ ខណៈ Lionel Messi រកសម្រាប់អាហ្សង់ទីនបានត្រឹមតែ ៧៣ គ្រាប់ប៉ុណ្ណោះ៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី