Paul Pogba ៖ ការវិលត្រឡប់មកកាន់ Manchester United វិញគឺជាអារម្មណ៍ល្អបំផុត

18878
  • Paul Pogba បានទទូចថាវាគឺជាអារម្មណ៍ល្អបំផុតដែលមិនធ្លាប់មានក្នុងការវិលត្រឡប់មកកាន់ក្លឹប Manchester United បើទោះបីជាមានពាក្យចរចាអារ៉ាមថាគាត់មានចំណាប់អារម្មណ៍ចង់ចាកចេញពីក្លិបនេះម្តងទៀតយ៉ាណាក៏ដោយ ។

    Image result for Paul Pogba

    កីឡាករសញ្ជាតិបារាំងរូបនេះបានចុះហត្ថលេខាជាមួយក្លឹបបីសាចក្រហម Manchester United កាលពីឆ្នាំ ២០១៦ ជាមួយតម្លៃបំបែកកំណត់ត្រាពិភពលោចំនួន ៨៩,៣ លានផោន បន្ទាប់ពីគាត់ចាកចេញពីក្រុមបីសាចក្រហម ផ្ទេរទៅលេងនៅក្លឹប Juventus ដោយគ្មានតម្លៃខ្លួន ។

    Image result for Paul Pogba

    Paul Pogba តែងតែនិយាយថាខ្លួនសប្បាយចិត្តជាមួយនឹងការវិលត្រឡប់មកកាន់កីឡាដ្ឋាន Old Trafford វិញ ទោះគេមានទំនាក់ទំនងមិនល្អជាមួយគ្រូបង្វឹកលោក Jose Mourinho បានធ្វើឱ្យខ្សែបម្រើរូបនេះផ្សាភ្ជាប់ជាមួយនឹងក្លិប Barcelona ឬក្លឹបចាស់ Juventus គាត់វិញ ។

    Image result for Paul Pogba

    Paul Pogba បានប្រាប់ Inside United ថា៖ “នៅពេលដែលខ្ញុំត្រលប់មកលេងនៅ Man United វិញ វាគឺជាអារម្មណ៍ល្អបំផុត ។ ខ្ញុំបានត្រលប់មកផ្ទះវិញ ហើយខ្ញុំតែងតែសុបិនចង់លេងឱ្យក្រុម Man United ដើម្បីមានការប្រកួតជាច្រើន និងមានគ្រាប់បាល់ស៊ុតបញ្ចូលទី ។ គ្មានអ្វីផ្លាស់ប្តូរទេលើកលែងតែក្រុម និងអ្នកចាត់ការ ។ ខ្ញុំទើបតែត្រលប់មកផ្ទះវិញ ហើយខ្ញុំមិនចង់ចាកចេញទេ ខ្ញុំគ្រាន់តែទៅវិស្សមកាល វាគឺជាអារម្មណ៍ដ៏អស្ចារ្យមួយដែលត្រលប់មកផ្ទះវិញ ។ វាពិតជាអស្ចារ្យណាស់ក្នុងការត្រលប់មកវិញ វាមិនដែលផ្លាស់ប្តូរឡើយ “។

    Image result for Paul Pogba

    Paul Pogba លេងបានចំនួន ១៥ ប្រកួតសម្រាប់ក្លិបបីសាចក្រហមនៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបានចំនួន ៥ គ្រាប់ ។ ខ្សែបម្រើឆ្នើមវ័យ ២៥ ឆ្នាំរូបនេះត្រូវបានបង្ខំចិត្តដកខ្លួនចេញពីក្រុមជម្រើសជាតិបារាំងដោយសារតែការរងរបួសមុនពេលការប្រកួតទល់នឹង ហូល្លង់ និង អ៊ុយរូហ្គាយ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី