ល្អមែន! ក្លិបហ្វីលីពីន Kaya FC បំបាក់ក្លិបខ្លាំងចិនឡើងទៅជុំបន្ទាប់ AFC Champions League

13549
  • ក្រុមជើងឯករងលីគកំពូលហ្វីលីពីន Kaya FC-Iloilo បានទទួលជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុមចំណាត់ថ្នាក់លេខ៤ លីគកំពូលចិន Shanghai Port FC (Shanghai SIPG) កាលពីយប់មិញថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ២០២១ នៅឯកីឡដ្ឋាន Pathum Thani ដើម្បីកក់កៅអីរបស់ពួកគេទៅវគ្គចែកពូលនៃពានរង្វាន់លំដាប់ទី១ប្រចាំទ្វីអាំស៊ី AFC Champions League ។ ការនាំមុខនាទីទី១៦ របស់កីឡាករហ្វីលីពីន Audie Menzie ល្មមគ្រប់គ្រាន់ជួយ Kaya​ ឡើងទៅពូល F នៃការប្រកួតដែលពួកគេនឹងជួបអ្នកការពារពានរង្វាន់ AFC Champions League  Ulsan Hyundai របស់កូរ៉េខាងត្បូង, ជើងឯកលីគកំពូលថៃ BG Pathum United និងក្រុមជើងឯកលីគកំពូលវៀតណាម Viettel FC ។  លោក Graham Harvey គ្រូបង្វឹករបស់ Kaya បាននិយាយថា៖« ដើម្បីអាចមានរយៈពេល៩០នាទីនេះ វាជាការខិតខំប្រឹងប្រែងរបស់អ្នកអស់គ្នា។ ហើយវាជាសមិទ្ធិផលដ៏អស្ចារ្យមួយសម្រាប់អ្នករាល់គ្នានៅក្នុងក្លិបនេះ»។គួរឲដឹងដែរថា Kaya FC-Iloilo របស់ហ្វីលីពីននេះ នឹងត្រូវប្រកួតជាមួយក្រុមខ្លាំងថៃ BG Pathum United នៅថ្ងៃសៅរ៍ទី ២៦ ខែមិថុនាឆ្នាំ ២០២១ ដើម្បីចាប់ផ្តើមយុទ្ធនាការក្នុងពូលរបស់ពួកគេនៅនៅកីឡដ្ឋាន Pathum Thani នៃពានរង្វាន់ AFC Champions League​ ៕

    ដោយ៖ភារៈ

    ប្រភព :
    AFC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី