Benzema សារភាពថាមានសម្ពាធក្នុងការរកគ្រាប់បាល់ឲបារាំង មុនស៊ុត២គ្រាប់យប់មិញ

15288
  • ខ្សែប្រយុទ្ធ Karim Benzema មិនទាន់រកគ្រាប់បាល់ ឬជួយក្រុមបានច្រើននៅឡើយទេ ចាប់តាំងពីវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិបារាំងវិញ មុនពេលឈានដល់ថ្ងៃពុធយប់មិញ។ Benzema បានសារភាពថាគាត់កំពុងចាប់ផ្តើមមានអារម្មណ៍សម្ពាធ នៃភាពរីងស្ងួតគ្រាប់បាល់ មុនពេលដែលគាត់រកបាន ២គ្រាប់ឲបារាំង ស្មើរព័រទុយហ្កាល់ក្នុងការប្រកួតជម្រុះក្នុងពូល F នៃព្រឹត្តិការណ៍យូរ៉ូ ឆ្នាំ២០២០ កាលពីថ្ងៃពុធ ខែមិថុនានេះ។  ខ្សែប្រយុទ្ធរូបនេះមិនបានរកគ្រាប់បាល់ ឬជួយក្រុមក្នុងការប្រកួត ៤ លើកដំបូងរបស់គាត់ជាមួយក្រុម មាន់គកបារាំងចាប់តាំងពីវិលត្រឡប់មកវិញ ប៉ុន្តែយប់មិញនេះ គាត់បានកែប្រែស្ថានការមិនល្អមួយនេះ ដោយស៊ុត២គ្រាប់ឲបារាំង ទល់ព័រទុយហ្កាល់ដើម្បីបញ្ចប់ភាពរីងស្ងួតនៃការរកគ្រាប់បានមិនបានសោះ ៤ប្រកួតចុងក្រោយ ។ Benzema បាននិយាយទៅកាន់ beIN Sports ថា៖« ខ្ញុំមានអារម្មណ៍រីករាយនិងមោទនភាពយ៉ាងខ្លាំងបន្ទាប់ពីបានស៊ុតបាល់បញ្ចូលទីគ២គ្រាប់។ មានសម្ពាធនោះមកលើខ្ញុំ ប៉ុន្តែខ្ញុំជាកីឡាករបាល់ទាត់អាជីពហើយខ្ញុំចិញ្ចឹមដើម្បីធ្វើវា។ ខ្ញុំពិតជាចង់រកគ្រាប់បាល់ឲបានច្រើននៅក្នុងក្រុមនេះ ពីព្រោះខ្ញុំដឹងថាវាជាគោលដៅសំខាន់ណាស់នៅក្នុងការប្រកួត»។ គួរឲដឹងផងដែរថា ក្រុមជម្រើសជាតិបារាំង នឹងត្រូវតតាំងជាមួយស្វីស នៅវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ នៃពូល F ព្រឹត្តិការណ៍យូរ៉ូ២០២០៕ ដោយ៖ភារៈ

    ប្រភព :
    BEIN Sports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី