
អតីតប្រធានក្រុមរបស់ក្លឹប FC Barcelona កីឡាករ Andres Iniesta បាននិយាយវានឹងគ្មានបញ្ហាអ្វីនោះទេ ប្រសិនបើ Neymar ផ្ទេរទៅកាន់ក្លឹប Real Madrid ពិតប្រាកដមែន ។
តារាឆ្នើមរបស់ក្រុមស៊ាំបាប្រេស៊ីលរូបនេះបានផ្ទេរទៅកាន់ក្រុមយក្សរបស់បារាំងក្លឹប Paris Saint-Germain ជាមួយតម្លៃខ្លួនបំបែកកំណត់ត្រាពិភពលោក ២២២ លានអឺរ៉ូ ក្រោយពីចំណាយពេលដ៏ជោគជ័យអស់រយះពេល ៤ ឆ្នាំនៅកីឡាដ្ឋាន Camp Nou ដោយបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ La Liga ចំនួន ២ លើក និងឈ្នះក្របខ័ណ្ឌ UEFA Chmanpions League ចំនួន ១ ដងថែមទៀតផង ។
ខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវិត្តសាស្ត្រពិភពលោករូបនេះជានិច្ចកាលតែងតែត្រូវបានផ្សាភ្ជាប់ផ្ទេរទៅកាន់ក្លឹប Real Madrid ចាប់តាំងពីទៅចូលរួមជាមួយ PSG កាលពីឆ្នាំ ២០១៧ ខណះអតីតតារាឆ្នើមរបស់ក្រុមជម្រើសជាតិ អេស្ប៉ាញ Andres Iniesta បានចាកចេញពីក្រុមអ្នកមានបុណ្យ Barcelona កាលពីខែ ឧសភា ផ្ទេរទៅកាន់ក្លឹបនៅលីគកំពូល ជប៉ុន Vissel Kobe បាននិយាយថា រូបគេនឹងគ្មានបញ្ហាអ្វីនោះទេប្រសិនបើពាក្យចរចាអារ៉ាមទាំងនេះក្លាយជាការពិត ។
Andres Iniesta បានផ្ដល់បទសម្ភាសន៍ជាមួយ Cadena SER ថា៖ ” វាមិនមានផលប៉ះពាល់អ្វីដល់ខ្ញុំនោះទេ ព្រោះអ្វីដែលនឹងកើតឡើង វានឹងកើតឡើងបែបហ្នឹងហើយ ។ ក្លឹប Real Madrid នឹងពង្រឹងខ្លួនឯងដោយទិញកីឡាករឆ្នើមៗចូល “៕
ដោយ៖តារា