
គ្រូបង្វឹក Manchester City លោក Pep Guardiola បានធ្វើការធានាថា អ្នកចាំទី Claudio Bravo គឺជាជម្រើសទីមួយសម្រាប់ការប្រកួតដណ្តើមពាន រាប់ទាំងវគ្គផ្តាច់ព្រ័ត្រ League Cup ផងដែរ។
និយាយនៅមុនថ្ងៃប្រកួតជុំទីប្រាំនៃ FA Cup ជាមួយ Wigan Athletic នៅថ្ងៃច័ន្ទ លោក Guardiola បាននិយាយថា គាត់រក្សាទុកអ្នកចាំទីសញ្ជាតិស៊ីលីសម្រាប់ការប្រកួតពាននានាដូចជា ការប្រកួតជាមួយ Latics និងការប្រកួតជាមួយ Arsenal វគ្គផ្តាច់ព្រ័ត្រ League Cup នៅថ្ងៃអាទិត្យ ។ លោក Guardiola បានមានប្រសាសន៍ថា «Claudio នឹងត្រូវដាក់ឲ្យចូលេលង»។ «យើងបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ EFL Cup ក៏ដោយសាររូបគាត់ដែរ។
«ខ្ញុំមិនអាចបំភ្លេចអ្វីដែលកើតឡើងនៅទីនេះពេលប៉ះជាមួយ Wolves នោះទេ។ គាត់សង្គ្រោះបាល់ពិន័យ ១១ម៉ែត្របានដល់ទៅពីរដង ព្រមទាំងទម្រង់លេងជាអ្នកចាំទីរបស់គាត់គឺល្អមែនទែន។
«តួនាទីជាអ្នកចាំទីគឺខុសគ្នាស្រលះពីសមាជិកក្រុមផ្សេងទៀត។ វាត្រូវពឹកផ្អែកលើការបញ្ចេញសមត្ថភាព និងគុណភាពប៉ុន្តែក្នុងការប្រកួតបែបនេះ យើងប្រាកដជាត្រូវការ Claudio។»
លោក Gaurdola បានបន្តដោយលើកសរសើរ Bravo អំពីភាពប្រកបដោយវីជ្ជាជីវៈ បន្ទាប់ពី Ederson ចាកចេញពី Benfica មកលេងឲ្យ Mancity កីឡាករអ្នកចាំទីនៅ Preier League និង Champion League ។ លោក Guardiola បានបន្ថែមថា «គាត់មានប្រតិកម្មទៅលើបាល់បានយ៉ាងល្អ»។ «ខ្ញុំចេះមើលកីឡាករ មិនថាតែ Claudiola ទេ។ នៅពេលដែលពួកគេមិនបានលេងជាប់ជាប្រចាំ គឺប្រាកដជាជួបបញ្ហាលំបាក។ ពួកគេចូលមកទីនេះដើម្បីលេង ខ្ញុំយល់ពីរឿងនេះច្បាស់ណាស់។
«ប៉ុន្តែអ្នកចាំទីរូបនេះគឺល្អមែនទែន គាត់ហ្វឹកហាត់បានល្អជាប្រចាំ។ នេះហើយគឺជាមូលហេតុដែលធ្វើឲ្យគាត់អាចត្រៀមខ្លួនរួចជាស្រេចនៅពេលដែលមានការប្រកួតមកដល់។ រួបគាត់ដឹងថាបាល់ទាត់មានស្ថានភាពផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ហើយគាត់តែងតែដឹងថាគាត់ត្រូវតែប្រុងប្រៀបខ្លួនឲ្យដូចកីឡាករទាំងអស់ជានិច្ច។
ដោយ៖ តារា