លោក Maradona ៖ Messi នឹងវិលត្រលប់ទៅក្រុមជម្រើសជាតិអាហ្សង់ទីនវិញក្នុងពេលឆាប់ៗនេះ

21580
  • បើយោងតាមលោក Diego Maradona បាននិយាយឲ្យដឹងថាកីឡាករ Lionel Messi នឹងវិលត្រលប់ទៅលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនវិញក្នុងពេលឆាប់ៗនេះ ។

    Related image

    Lionel Messi វ័យ ៣១ ឆ្នាំមានការខកចិត្តយ៉ាងខ្លាំងក្រោយពីក្រុមជម្រើសជាតិរបស់ខ្លួនបានធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ការប្រកួតដណ្ដើមពានរង្វាន់ World Cup នៅប្រទេសរុស្ស៊ីនាពេលកន្លងមកនេះ ។ ហើយរូបគេក៏សុំសម្រាកពីជម្រើសជាតិចាប់តាំងពីបញ្ចប់ការប្រកួត World Cup រហូតដល់ពេលនេះ ហើយមិនទាន់ដឹងថានឹងត្រូវវិលត្រឡប់ទៅក្រុមជម្រើសជាតិរបស់គេវិញនៅពេលណានោះទេ ។ ខណះលោក Maradona ដែលបានដឹកនាំក្រុមអាហ្សង់ទីនឱ្យឈ្នះពានរង្វាន់ FIFA World Cup កាលពីឆ្នាំ ១៩៨៦ ជឿជាក់ថាកំពូលតារាបាល់ទាត់ឆ្នើមរបស់ក្រុម Barcelona នឹងត្រលប់មកកាន់ឆាកអន្តរជាតិវិញក្នុងពេលឆាប់ៗនេះ ។

    Image result for Diego Maradona

    សួរដោយ Marca ថាតើកីឡាករ Messi នឹងមានវត្តមាននៅថ្ងៃអនាគតសម្រាប់អាហ្សង់ទីនដែរឬទេ? លោក Maradona បាននិយាយថា៖ “ខ្ញុំគិតដូច្នេះ ។ យើងនឹងឃើញពីព្រោះបើមិនដូច្នោះទេយើងនឹងជួបបញ្ហា “។

    Image result for Diego Maradona

    លោក Maradona ក៏បានបដិសេធថាមិនបានរិះគន់ Messi កាលពីដើមឆ្នាំនេះទេនៅពេលដែលគាត់ត្រូវបានគេនិយាយថាគាត់បានធ្វើការរិះគន់អំពីភាពមិនសាកសមធ្វើជាប្រធានក្រុមរបស់ Lionel Messi ។

    Image result for lionel messi national team

    បុរសវ័យ ៥៨ ឆ្នាំរូបនេះបាននិយាយថា៖ ” Leo គឺជាមិត្តរបស់ខ្ញុំ ហើយខ្ញុំមិនដែលនិយាយពីមិត្តភក្តិជាសាធារណៈនោះទេ ។ ខ្ញុំនឹងនិយាយនៅចំពោះមុខគាត់ ហើយមិនមែនតាមរយៈការសម្ភាសទេ ។ អំពី Leo អ្វីដែលខ្ញុំអាចនិយាយបានគឺថាគាត់គឺជាកីឡាករដ៏អស្ចារ្យ ហើយគ្មានអ្វីទៀតទេ ។ មានកីឡាករដែលចូលបន្ទប់ទឹក ២០ ដង ( មុនពេលការប្រកួត ) ប៉ុន្តែខ្ញុំមិនដែលនិយាយទៅកាន់ Messi ទេ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី