Mbappe បានប្រាប់ PSG ថា ចង់ចូលរួមជាមួយ Real ដើម្បីលេងជាមួយ Hazard និង Benzema

15473
  • យោងតាមប្រភពពត៌មានអេស្បាញ ABC បានឱ្យដឹងថា Kylian Mbappe បានប្រាប់ PSG ថាគាត់ចង់ចាកចេញពីក្លឹបទៅលេងជាមួយ Eden Hazard និង Karim Benzema នៅឯក្លឹប Real Madrid។
    កីឡាកររូបនេះបានប្រាប់អ្នកតំណាងក្លឹបបច្ចុប្បន្នរបស់គាត់ថា គាត់ចង់ក្លាយជាកីឡាករល្អបំផុតនៅលើពិភពលោក និងឈ្នះពានរង្វាន់ Ballon d’Or ជាច្រើននិងពានរង្វាន់ Champions League ។ ហើយគាត់ជឿជាក់ថា Real Madrid គឺជាកន្លែងល្អបំផុតដើម្បីបំពេញក្តីសុបិនរបស់គាត់។
    របាយការណ៍និយាយថា Real Madrid ទំនងជានឹងខិតជិត PSG ជាមួយនឹងការផ្តល់ជូនជាផ្លូវការនៅចុងខែកក្កដាឬដើមខែសីហានេះ។ ទូរទស្សន៍ ABC បន្ថែមថា Real Madrid នឹងត្រូវចំណាយប្រាក់ប្រមាណ ១៣៥ លានអឺរ៉ូ ក្នុងនោះតម្លៃខ្លួន ១០០ លានអឺរ៉ូ បូករួមទាំងប្រាក់រង្វាន់និងប្រាក់កម្រៃដល់ភ្នាក់ងារ។
    PSG ទំនងជាមិនបញ្ចុះបញ្ចូលកីឡាករវ័យ ២២ ឆ្នាំរូបនេះឱ្យផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួននោះទេ បើទោះបីជាក្រុមយក្សបារាំងផ្តល់កិច្ចសន្យា ៥ ឆ្នាំបន្ថែមទៀតលើប្រាក់ខែសុទ្ធ ៣៦ លានអឺរ៉ូក៏ដោយ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី