Maradona ៖ Ronaldo ឈ្នះអ្វីគ្រប់យ៉ាងនៅម៉ាឌ្រីដ ប៉ុន្តែគាត់មិនសប្បាយចិត្តដូចដែលគាត់នៅអ៊ីតាលីនោះទេ

22356
  • លោក Diego Maradona បាននិយាយអំពីការផ្ទេររបស់ Cristiano Ronaldo ទៅកាន់ប្រទេសអ៊ីតាលី ។ វិរៈបុរសអាហ្សង់ទីនរូបនេះជឿជាក់ថាការសម្រេចចិត្តនេះគឺជាផលចំណាញទៅវិញទៅមកសម្រាប់ទាំងក្លឹប Real Madrid និង Juventus ។

    Related image

    តារាឆ្នើមសញ្ជាតិ ព័ទុយហ្គាល់ វ័យ ៣៣ ឆ្នាំរូបនេះបានសម្រេចចិត្តចាកចេញពីក្រុមយក្សរបស់ក្របខ័ណ្ឌ La Liga ក្លឹប Real Madrid ក្រោយពីចំណាយពេលដ៏អស្ចារ្យអស់ ៩ ឆ្នាំដោយជួយឲ្យក្លឹបនេះឈ្នះពានរង្វាន់លីគកំពូលអេស្ប៉ាញ់ ( La Liga ) ២ ដង , Copa Del Rey ចំនួន ២ លើក , UEFA Super Cup ២ ដង , FIFA Club World Cup ចំនួន ៣ លើក និងពានរង្វាន់ក្របខ័ណ្ឌ UEFA Champions Laegue ចំនួន ៤ ដង ដោយផ្ទេរទៅកាន់ក្លឹបយក្សរបស់អ៊ីតាលី Juventus នារដូវក្ដៅនេះជាមួយតម្លៃខ្លួនចំនួន ១១៧ លានដុលារ ។

    វិរៈបុរសរបស់ក្លឹប Barcelona លោក Maradona បាននិយាយថា៖ “ខ្ញុំគិតថាវាគឺជាការផ្លាស់ប្តូរដ៏ល្អមួយសម្រាប់កីឡាករ Cristiano គាត់បានផ្តល់ឱ្យទាំងអស់របស់គាត់ទៅម៉ាឌ្រីដ គាត់មិនសប្បាយចិត្តដូចដែលគាត់កំពុងធ្វើនៅក្នុងបាល់ទាត់អ៊ីតាលីនោះទេ ហើយលោក Florentino តែងតែរៀបចំផែនការ ។ គាត់មើលឃើញថា Ronaldo ត្រឹមតែជាអ្នករកគ្រាប់បាល់តែប៉ុណ្ណោះ គាត់បានលក់រូបគេ “។

    នៅពេលអ្នកយកព័ត៌មានសួរថាតើក្លឹប Real Madrid នឹងសោកស្ដាយទេដែលបាត់បង់ Ronaldo ? លោក Maradona ឆ្លើយថា៖ “ច្បាស់ណាស់ ប៉ុន្តែខ្ញុំតែងតែនិយាយថាកីឡាករមិនមែនជាអ្នកបង្កើតក្លឹបទេ ក្រុមម៉ាឌ្រីដនឹងត្រឡប់មកខ្លាំងវិញ ហើយពួកគេនឹងឈ្នះម្តងទៀត ពួកគេមានក្រុមដ៏អស្ចារ្យ ប៉ុន្តែការពិតគឺថា CR7 បន្តរកគ្រាប់បាល់ ហើយមនុស្សនឹងនិយាយថាហេតុអ្វីបានជាគេលក់គាត់ ។ ខ្ញុំតែងតែនិយាយថាលោក Florentino ឆ្លាត ហើយប្រសិនបើគាត់ឱ្យ Ronaldo ទៅ វាគឺនឹងស្ថិតក្រោមហេតុផលមួយ “៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី