ម្ចាស់កំណត់ត្រាចាស់វីរបុរសអ៊ឺរ៉ង់ Ali ធ្លាប់និយាយបែបនេះ បើ Ronaldo បំបែកកំណត់ត្រាលោក

17101
  • ទីបំផុត Cristiano Ronaldo បានតាមទាន់កំណត់ត្រាអ្នករកគ្រាប់ច្រើនបំផុតគ្រប់ពេលវេលាសម្រាប់ក្រុមជម្រើសជាតិហើយ ខណៈម្ចាស់កំណត់ត្រាចាស់និងជាវីរបុរសអ៊ឺរ៉ង់លោក Ali Daei បានសាទរចំពោះប្រធានក្រុមព័រទុយហ្កាល់រូបនេះ។
    លោក Ali Daei បាននិយាយប្រាប់កាសែត Record កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅដែលបានដកស្រង់ដោយគេហទំព័រ Goal ថា៖ “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា Cristiano Ronaldo នឹងឈានដល់កំណត់ត្រាគ្រាប់បាល់របស់ខ្ញុំសម្រាប់ក្រុមជម្រើសជាតិ។ ខ្ញុំនឹងមិនឈឺចាប់ទេ វាជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំ ប្រសិនបើកីឡាករក្នុងកម្រិតរបស់គាត់អាចធ្វើបាន”។
    លោកបន្តទៀតថា៖ “Cristiano Ronaldo គឺជាកីឡាករឆ្នើមម្នាក់មិនត្រឹមតែពេលវេលារបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏គ្រប់ពេលវេលាដែរ។ គាត់គឺជាបាតុភូតមួយ។ ខ្ញុំសូមអបអរសាទរគាត់ដោយផ្ទាល់។ ប៉ុន្តែដំបូងគាត់ត្រូវទៅដល់ទីនោះ”។
    ក្នុងជំនួបស្មើរគ្នារវាងព័រទុយហ្កាល់ ២-២ ជាមួយបារាំង នៅយូរ៉ូ ២០២០ អតីតកីឡាករ Real Madrid Cristiano Ronaldo បានស៊ុតបញ្ចូលទី ២គ្រាប់ តាមស្មើនឹងកំណត់ត្រារបស់លោក Daei ចំនួន ១០៩ គ្រាប់សម្រាប់អ៊ីរ៉ង់។ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះអាចបំបែកកំណត់ត្រានេះ ក្នុងវគ្គ ១៦ ក្រុមនៅពេលព័រទុយហ្កាល់ ប៉ះជាមួយបែលហ្ស៊ិកនៅថ្ងៃអាទិត្យ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី