Chelsea កំណត់គោលដៅលើខ្សែប្រយុទ្ធមាឌធំ Traore ខណៈរូបគេចង់ទៅលេងនៅ Barcelona

19802
  • គោលដៅរបស់ក្រុមតោខៀវ Chelsea គឺ Adama Traore បានបង្ហើបថា គាត់បានបើកចំហរការវិលត្រឡប់ទៅកាន់ Barcelona វិញ។
    កម្លាំងសំខាន់ក្រុមចចកខ្មៅ Wolves រូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លិបភាគខាងលិចទីក្រុងឡុងដ៍ ដោយគ្រូបង្វឹកលោក Thomas Tuchel បានកំណត់អត្តសញ្ញាណខ្សែប្រយុទ្ធមាឌធំអន្តរជាតិអេស្ប៉ាញវ័យ ២៥ឆ្នាំរូបនេះថា ជាគោលដៅមួយរបស់គាត់។ នៅពេលសួរអំពីអនាគតរបស់ខ្លួន ឥឡូវនេះ Traore បានបើកទ្វារចំហរដើម្បីផ្ទេរទៅកាន់ទឹកដី Nou Camp វិញ។
    ពិភាក្សាអំពីពាក្យចចាមអារាម Barca នៅលើ RAC1 កីឡាករ Traore បាននិយាយថា៖ “Barcelona គឺជាផ្ទះរបស់ខ្ញុំ។ ខ្ញុំធំធាត់នៅទីនោះ ហើយនៅទីនោះអស់រយៈពេល ១០ ឆ្នាំ។ ខ្ញុំត្រូវពិភាក្សារឿងជាមួយភ្នាក់ងាររបស់ខ្ញុំ ហើយមើលថាតើ Barca ត្រូវការតួនាទីអ្វីខ្លះដើម្បីត្រឡប់មកវិញ”។
    បច្ចុប្បន្ន Adama Traore កំពុងលេងនៅក្លិប Wolverhampton Wanderers នៅលីគកំពូលអង់គ្លេស ខណៈខ្សែប្រយុទ្ធកម្លាំងយក្សរូបនេះ ធ្លាប់ជាយុវជនថ្នាលរបស់ Barcelona និងក៏ធ្លាប់លេងឱ្យឈុតធំក្រុមអ្នកមានបុណ្យចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ផងដែរ៕ ដោយ៖ វិទូ

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី