Blaise Matuidi ៖ Kylian Mbappe គួរតែមានបុគ្គលិកលក្ខណៈដ៏អស្ចារ្យដូច Cristiano Ronaldo

30236
  • កីឡាករ Kylian Mbappe ត្រូវការបុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់គាត់ដូចជាកីឡាករ Cristiano Ronaldo, Lionel Messi និង Zlatan Ibrahimovic នេះបើយោងតាមមិត្តរួមក្រុមនៅបារាំងរបស់គាត់កីឡាករ Blaise Matuidi ។

    Related image

    តារាឆ្នើមរបស់ក្លឹប Paris Saint-Germain ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានក្លាយជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតរបស់ពិភពលោកក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ និងជាបេក្ខភាពនាំមុខគេក្នុងការឈ្នះពាន Ballon d’Or នៅឆ្នាំនេះផងដែរ បន្ទា​ប់ពីបានជួយឲ្យ PSG ប្រមូលពានរង្វាន់ទាំង ៣ នៅក្នុងស្រុក និងជួយបារាំងលើកពាន World Cup 2018 នេះ ។ Matuidi គិតថាកីឡាករវ័យ ១៩ ឆ្នាំរូបនេះមានទំនុកចិត្តលើខ្លួនឯងនិងជាមនុស្សម្នាក់អាចក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់នៅក្នុងពិភពលោក ។

    Related image

    ខ្សែបម្រើឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Blaise Matuidi បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ ” វាគឺជាបុគ្គលិកលក្ខណៈរបស់គាត់ ។ គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់គាត់មានទេពកោសល្យល្អណាស់ កីឡាករដ៏អស្ចារ្យម្នាក់ត្រូវតែមានបុគ្គលិកលក្ខណៈដ៏អស្ចារ្យ ខ្ញុំដឹងថាជាមួយ Zlatan ខ្ញុំមើលឃើញថាជាមួយនឹង Cristiano ហើយ Messi ក៏ដូចគ្នាដែរ ។ Kylian នឹងក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់ដែលគាត់កំពុងធ្វើរឿងធំៗ វាជារឿងល្អយើងត្រូវការកីឡាករដូចគាត់ ដូច្នេះខ្ញុំលើកទឹកចិត្តគាត់ឱ្យមានដូចនោះ “។

    Related image

    Matuidi ក៏បាននិយាយអំពីការប្រកួតរវាងក្រុមជម្រើសជាតិបារាំង ជាមួយនឹង ហូឡង់ នៅថ្ងៃសុក្រនេះផងដែរដោយនិយាយថា៖ “ខ្ញុំគិតថាយើងត្រូវការការពារឲ្យបានល្អ ។ ហូឡង់បានស៊ុតបាល់បញ្ចូលទីចំនួនបីគ្រាប់ទល់នឹង អាល្លឺម៉ង់ ពួកគេមានគុណសម្បត្ដិជាច្រើនជាពិសេសការការពារ យើងត្រូវធ្វើឱ្យបានល្អគ្រប់ពេលវេលាទាំងអស់ ។ យើងត្រូវតែមានភាពរឹងមាំដែលជាគុណសម្បត្តិមួយរបស់យើង យើងមានកីឡាករដែលអាចធ្វើឱ្យមានភាពខុសគ្នា យើងអាចរក្សាបាល់ និងធ្វើឱ្យការប្រកួតមានការលំបាកសម្រាប់គូប្រជែងរបស់យើង វាអាចបង្កភាពគ្រោះថ្នាក់ដល់ពួកគេ ប៉ុន្តែបារាំងក៏អាចមានគ្រោះថ្នាក់ផងដែរ ។ យើងមានកីឡាករដែលមានទេពកោសល្យដើម្បីធ្វើឱ្យមានរឿងលំបាកសម្រាប់ពួកគេ “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី