លោក Enrique ៖ ជ័យជម្នះលើក្រុមក្រូអាត ៦-០ កាលពីមុនវាគ្មានន័យអ្វីទៀតនោះទេនៅពេលនេះ

16916
  • លោក Luis Enrique មិនរំពឹងថាកាលពីអេស្ប៉ាញទទួលជ័យជម្នះ ៦-០ លើក្រុមក្រូអាតកាលពីខែកញ្ញា នឹងមានឥទ្ធិពលទៅលើការប្រកួតលើកទីពីរនៃពានរង្វាន់ Nations League នៅរដ្ឋធានី Zagreb នៃប្រទេសក្រូអាតនាព្រឹកយប់នេះនោះទេ ។

    Image result for Luis Enrique

    ក្រុមគោជល់អេស្ប៉ាញ ធ្លាប់បានផ្តួលក្រុមជើងឯករង World Cup ២០១៨ រួចម្ដងទៅហើយកាលពីថ្ងៃទី ១២ ខែ កញ្ញា ជាមួយនឹងលទ្ធផលយ៉ាងចាស់ដៃ ៦-០ ហើយប្រសិនបើពួកគេអាចទទួលជ័យជម្នះនៅក្នុងរាត្រីនេះបន្តទៀតពួកគេនឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ UEFA Nations League ដោយស្វ័យប្រវត្តិ ។

    Related image

    ខណះក្រុមជម្រើសជាតិក្រូអាត ត្រូវតែផ្តួលក្រុមអតីតជើងឯក World Cup ២០១០ មួយនេះនិងក្រុមតោកំណាច់អង់គ្លេស ប្រសិនបើពួកគេចង់ឡើងទៅវគ្គបន្តទៀត ហើយដូច្នេះគ្រូបង្វឹកអេស្ប៉ាញលោក Luis Enrique ព្យាករថានឹងក្រុមខ្លួននឹងត្រូវធ្វើការធ្ងន់នារាត្រីនេះ ។

    Image result for spain vs croatia

    អតីតអ្នកចាត់របស់ក្លឹប FC Barcelona រូបនេះបានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា៖ “ខ្ញុំគិតថាការប្រកួតនេះគឺខុសគ្នាទាំងស្រុងពីអ្វីដែលយើងបានធ្វើនៅក្នុងកីឡាដ្ឋាន Elche ។ វាជាការប្រកួតសំខាន់បំផុតសម្រាប់ទាំងពីរក្រុម និងសម្រេចថាក្រុមណានឹងឡើងបន្ត ពីព្រោះពួកគេនៅតែមានឱកាសដើម្បីឆ្លងផុត “។

    Related image

    លោកបន្តថា៖ “វាជាការប្រកួតលើកទី១ ដែលនឹងក្លាយជាអ្វីគ្រប់យ៉ាងឬគ្មានអ្វី ប្រសិនបើយើងឈ្នះ យើងនឹងឡើងទៅវគ្គបន្ត ហើយបើមិនដូច្នោះទេវានឹងមានឱកាសសម្រាប់ក្រុមដទៃទៀត វាជាការប្រកួតដ៏សំខាន់មួយសម្រាប់យើង ។ អ្នកមិនអាចយកការប្រកួតនៅ Elche ទុកក្នុងចិត្តនោះទេ ប៉ុន្តែយើងបានមើលអ្វីដែលក្រូអាតបានធ្វើមុនពេលប៉ះជាមួយនឹងយើង និងអ្វីដែលពួកគេបានធ្វើពីមុន “។

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី