Eden Hazard ៖ ខ្ញុំនឹងគិតអំពីអណាគតបន្ទាប់ពីជួយ Chelsea បញ្ចប់រដូវកាលនេះ

5557
  • Eden Hazard បានបញ្ជាក់សារជាថ្មីម្ដងទៀតថាគាត់មិនគិតអំពីការចាកចេញពីក្លឹបតោខៀវ Chelsea ទេនាពេលបច្ចុប្បន្ន ប៉ុន្តែអាចពិចារណាឡើងវិញអំពីបញ្ហនេះបន្ទាប់ពីបញ្ចប់រដូវកាលនេះ ។

    Image result for Eden Hazard

    ខ្សែបម្រើស្លាបអន្តរជាតិប៊ែលហ្ស៊ិករូបនេះនៅតែបន្តភ្ជាប់ទំនាក់ទំនងទៅនឹងក្លិប Real Madrid បន្ទាប់ពីមានពាក្យចរចាអារ៉ាមថារូបគេនឹងផ្ទេរទៅកាន់រដ្ឋធានីអេស្ប៉ាញក្រោយពីបញ្ចប់ការប្រកួត World Cup ប៉ុន្តែនៅតែបន្តលេងនៅក្រុមតោខៀវនារដូវកាលនេះ ហើយកុងត្រារបស់គាត់មានសុពលភាពរហូតដល់ឆ្នាំ ២០២០ ឯណោះ ។

    Image result for Eden Hazard

    កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានប្រាប់ Sporza ថា៖ “ខ្ញុំគ្រាន់តែគិតអំពី Chelsea ឥឡូវនេះ ។ ការប្រកួតប្រជែងនេះមានរយៈពេលប្រាំពីរឬប្រាំបីខែ បន្ទាប់ពីនោះខ្ញុំនឹងមើលឃើញអ្វីដែលនឹងកើតឡើង ។ គ្រូបង្វឹកបច្ចុប្បន្ន ( លោក Sarri ) មានទស្សនវិជ្ជាបាល់ទាត់ដូចខ្ញុំដែរ ។ គាត់តែងតែគិតពីបាល់ ។ តើយើងជាកីឡាករគិតយ៉ាងណាអំពីកីឡាបាល់ទាត់ ហើយនោះគឺជាវិធីរបស់គាត់ “។

    Related image

    Eden Hazard បន្ថែមថា៖ “ប្រសិនបើអ្នកឃើញពីរបៀបដែលក្លឹប Napoli លេងវាជាការអរគុណដល់លោក Maurizio Sarri ហើយទម្រង់លេងរបស់គាត់ឥឡូវនេះត្រូវបានធ្វើនៅ Chelsea ហើយគាត់ក៏មានកីឡាករក្នុងចិត្តសម្រាប់លេងនៅក្នុងប្រព័ន្ធនេះផងដែរ ដូច្នេះយើងសប្បាយចិត្តណាស់យើងលេងបានយ៉ាងល្អ “៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី