
តាមប្រភពព័ត៌មានដែលដកស្រង់ចេញពីកាសែតទួរគី Aksam បានឳ្យដឹងថា កីឡាករសញ្ជាតិ បែលហ្សិក របស់ក្លិបបិសាចក្រហម Manchester United គឺកីឡាករ Marouane Fellaini បានយល់ព្រមទៅ និង សំណើររបស់ក្លិបបាល់ទាត់លីគ កំពូល ទួរគី Galatasaray ក្នុងការផ្លាស់ទៅលេងជាអចិន្ត្រៃយ៍នៅក្នុងក្របខណ្ឌកំពូលរបស់ប្រទេសនេះបន្ទាប់ពីចប់ World Cup។
កីឡាករវ័យ៣០ឆ្នាំរូបនេះ និងផុតកំណត់ច្បាប់ការងាររបស់ខ្លួនជាមួយក្លិប Manchester United នាដំណាច់រដូវកាលនេះហើយរូបគេទៀតសោតក៏ស្ថិតនៅក្នុងបញ្ជីលក់ និងដោះដូរឲ្យក្លិបដ៏ទៃទៀតនៅអង់គ្លេសផងដែរ។ ស្របពេលដែលក្លិប Paris Saint Germain និង Besiktas មានបំណងចង់បានបុរសសក់សំពោងនេះដែរនោះ សារព័ត៌មានរបស់ទួរគីខាងលើបានធ្វើការបញ្ជាក់យ៉ាងដាច់អហង្ការថា Fellaini បានយល់ព្រមចុះកិច្ចសន្យាលេងឲ្យ Galatasaray រយៈពេល៥ឆ្នាំ។
គួរបញ្ជាក់នៅមុននេះគេក៏បានឃើញប្រត្តិកម្មរបស់អ្នកដឹកនាំក្លិបបិសាចក្រហម Jose Mourinho ដែលបានប្រាប់ឳ្យ Fellaini បិទមាត់ និងចុះហត្ថលេខាលើកិច្ចសន្យាថ្មី និងបានប្រាប់កុំឲ្យខ្សែបម្រើរូបនេះកុំលេងភ្នាល់ខ្លាំងពេក និងឳ្យយកចិត្តទុកដាក់អំពីអាការៈរបួសអោយបានច្រើន។
តារាបាល់ទាត់សក់សំពោងសញ្ជាតិ ប៊ែលហ្ស៊ិក រូបនេះបានផ្លាស់ពី Everton មក បិសាចក្រហម ក្នុងឆ្នាំ២០១៣-២០១៤ សម្រាប់ ឆ្នាំ២០១៨ ទើបតែបង្ហាញខ្លួនបានតែ ១២ដងប៉ុណ្ណោះហើយស៊ុតបញ្ចូលទីបាន ៣គ្រាប់ផងដែរ ក្នុងនាមជាខ្សែរបម្រើរ និងជួយ ឲ្យក្លិបឈ្នះពានមួយចំនួនដូចជា៖ International Champions Cup ១ដង Community Shield ១ដង League Cup ១ដង និង UEFA Europa League ១ដង ក្នុងរយៈពេលជាងបួនឆ្នាំនេះ។
ដោយ៖ តារា