
ខ្សែប្រយុទ្ធ Callum Wilson នឹងមិនប្រៀបធៀបខ្លួនឯងជាមួយប្រធានក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Harry Kane នោះទេ ប៉ុន្តែគាត់មានអារម្មណ៍ថាខ្លួនជាកីឡាករធម្មតាតែប៉ុណ្ណោះនៅក្នុងក្រុមតោកំណាច់អង់គ្លេស ។
Callum Wilson ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Bournemouth ត្រូវបានគេកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង ក្រោយពីបានស៊ុតបញ្ចូលទីចំនួន ៦ គ្រាប់ក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះដែលជាចំនួនគ្រាប់បាល់ស្មើរគ្នាទៅនឹង Harry Kane របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ។
ការចូលនិវត្តន៍របស់កីឡាករ Jamie Vardy ពីក្រុមជម្រើសជាតិអង់គ្លេសបានបើកទ្វារឲ្យកីឡាករថ្មីចូលមកជំនួស ខណៈដែលខ្សែការពារ Danny Welbeck របស់ក្រុមកាំភ្លើងធំ Arsenal កំពុងប្រឈមមុខនឹងការចូលនិវត្តន៍ផងដែរក្រោយពីការទទួលរងបាក់ជើងធ្ងន់ធ្ង ។
ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះបាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនចង់មកទីនេះដើម្បីឲ្យតែគ្រប់ចំនួនកីឡាករនោះទេ ។ ខ្ញុំចង់ធ្វើឱ្យគ្រូបង្វឹក ( លោក Gareth Southgate ) មានការចាប់អារម្មណ៍ ហើយចង់មកទីនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយមិនគ្រាន់តែសម្រាប់រដូវកាលនេះទេ ។ ជាក់ស្តែងខ្ញុំមិនគិតថាខ្លួនឯងស្រដៀងទៅនឹង Harry Kane ទេ យើងជាកីឡាករផ្សេង ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចរកគ្រាប់បាល់បាន ដូច្នេះខ្ញុំសង្ឃឹមថាខ្ញុំអាចរក្សាទម្រង់បានល្អ និងទទួលបានឱកាសមួយចំនួន “៕
ដោយ៖តារា