
ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid កីឡាករ Gareth Bale គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោក និងខិតជិតឈានដល់កម្រិតកីឡាករ Lionel Messi និង Cristiano Ronaldo ។
ខ្សែបម្រើអន្តរជាតិវេលស៍រូបនេះបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីចាកចេញពីក្លឹប Tottenham Hotspur ផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញជាមួយតម្លៃបំបែកកំណត់ត្រាពិភពលោកកាលពីគ្រាឆ្នាំ ២០១៣ ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានឈានដល់កំពូលក្រោយពីរួមចំណែកជួយឲ្យក្លឹប Real Madrid ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួន ៤ លើកជាប់ៗគ្នា ប៉ុន្តែបញ្ហាសម្បទាបានធ្វើឱ្យរូបគាត់មិនទាន់គ្រប់គ្រាន់ក្លាយជាកីឡាករល្អបំផុតក្នុងពិភលោកនៅឡើយ ។ ទោះបីជាយ៉ាងណាក៏ដោយ Eriksen ជឿជាក់ថាកីឡាករ Bale បានបង្ហាញពីភាពសក្ដិសមក្លាយជាកំពូលតារាឆ្នើមដែលពោពេញទៅដោយទេពកោសល្យ ដោយគ្រាំទ្រកីឡាករសញ្ជាតិវេលស៍រូបនេះឈ្នះពានរង្វាន់ Ballons d’Or ផងដែរ ។
តារាឆ្នើមរបស់ក្រុមជម្រើសជាតិដាណឺម៉ាករូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ “គាត់គឺជាកីឡាករកំពូល ។ គ្មាននរណាម្នាក់នៅក្នុងពិភពលោកឈានដល់កម្រិត Messi ឬ Ronaldo នោះទេ ប៉ុន្តែគាត់ខិតជិតឈានដល់កម្រិតនោះបំផុត ។ គាត់បានលេងនៅក្លិប Real Madrid អស់រយៈពេលជាយូរមកហើយ ហើយគាត់បានធ្វើការយ៉ាងល្អនៅទីនោះ “។
ខ្សែបម្រើរបស់ក្លឹប Tottenham Hotspur រូបនេះបន្តថា៖ ” Bale គឺជាមនុស្សដែលតែងតែផ្តល់ឱ្យពួកគេនូវអ្វីបន្ថែម ។ គាត់ធ្វើវានៅក្នុងក្រុមណាមួយដែលគាត់លេង ។ គាត់មានភាពរហ័សរហួនខ្លាំងណាស់ ហើយគាត់តែងតែត្រូវបានធានាសម្រាប់គ្រាប់បាល់មួយចំនួន ។ កីឡាបាល់ទាត់អន្តរជាតិគឺនិយាយអំពីការរកគ្រាប់បាល់ហើយគាត់ធ្វើបែបនេះ “៕
ដោយ៖តារា