ក្លឹប AC Milan ត្រៀមលុយធំដើម្បីនាំយក Karim Benzema ចេញពី Real Madrid

22836
  • ខ្សែប្រយុទ្ធ Karim Benzema បានបង្ហាញទម្រង់លេងដ៏គួរឱ្យកត់សម្គាល់មួយនៅឯក្លិប Real Madrid នារដូវកាលនេះ ដោយបានធ្វើឲ្យក្លឹបយក្សនៅប្រទេសអ៊ីតាលីចាប់អារម្មណ៍ចង់នាំយករូបគេនាខែមករាខាងមុខនេះ ។

    បើយោងតាមប្រភពព័ត៌មានអ៊ីតាលីដ៏ល្បីឈ្មោះ Gazzetta dello Sport បានឲ្យដឹងថាក្លឹប AC Milan បានត្រៀមលក្ខណៈក្នុងការផ្តល់នូវចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទាក់ទាញកីឡាករសញ្ជាតិបារាំងរូបនេះឱ្យមកចាប់ដៃគូរជាមួយអតីតមិត្តរួមក្រុមរបស់គេខ្សែប្រយុទ្ធ Gonzalo Higuain ។

    Image result for Karim Benzema

    ប្រភពដដែលបានអះអាងថា Benzema ត្រូវបានគេចាត់ទុកថាជា សសរស្តម្ភដ៏សំខាន់មួយ នៅក្នុងគម្រោងកីឡាកររបស់ក្លឹប AC Milan ដែលជាមូលហេតុធ្វើឲ្យពួកគេបំភ្លេចគំនិតក្នុងការនាំយកកីឡាករ Zlatan Ibrahimovic ត្រឡប់មកវិញ ។ ទោះបីតម្លៃផ្ទេររបស់ Benzema ត្រូវបានរាយការណ៍ដោយ Transfermarkt ឱ្យតម្លៃត្រឹមតែ ៤០ លានអឺរ៉ូក៏ដោយក៏ក្លឹប Real Madrid ចង់បានប្រាក់ច្រើនជាងនេះ ប្រសិនបើពួកគេយល់ព្រមលើកិច្ចព្រមព្រៀងនេះ ។

    Image result for Karim Benzema

    លើសពីនេះទៅទៀត Benzema ក៏ត្រូវបានក្លឹបកំពូលៗដូចជា Paris Saint-Germain និង Arsenal សុទ្ធសឹងតែចង់បានរូបគេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្លឹបទាំងពីរនេះមិនត្រូវបានគេរំពឹងថានឹងអាចចុះហត្ថលេខាជាមួយកីឡាករវ័យ ៣០ ឆ្នាំរូបនេះបាននោះឡើយ ។ អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិបារាំងរូបនេះកំពុងតែសប្បាយចិត្តនៅពហុកីឡដ្ឋាន Santiago Bernabeu ហើយរីករាយនឹងការរីកចម្រើនក្នុងអាជីពរបស់ខ្លួនបន្ទាប់ពីការមកដល់របស់គ្រូបង្វឹកលោក Santiago Solari  ខណះ Real Madrid ក៏គ្មានបំណងចង់ឲ្យកីឡាកររូបនេះចាកចេញនោះដែរ ។

    Image result for Karim Benzema

    ទោះបី Karim Benzema ត្រូវបានគេរិះគន់យ៉ាងខ្លាំងក្នុងរយះប៉ុន្មានឆ្នាំនេះក៏ដោយ ប៉ុន្តែចាប់តាំងពីការចាកចេញរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ផ្ទេរទៅកាន់ម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus នារដូវក្ដៅនេះ រូបគេកំពុងបង្ហាញពីភាពជាកំពូលខ្សែប្រយុទ្ធដោយស៊ុតបញ្ចូលទីបានចំនួន ១០ គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ Real Madrid នារដូវកាល ២០១៨-១៩ នេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី