Juventus ត្រៀមទិញ James Rodriguez ខណះ Bayern គ្រោងតម្លើងតម្លៃទិញផ្ដាច់កុងត្រា

43593
  • យោងតាមការបោះពុម្ភផ្សាយការសែតកីឡាររបស់អាល្លឺម៉ង់ Kicker បានឲ្យដឹងថាក្លឹប Bayern Munich បានសម្រេចចិត្តមិនធ្វើឱ្យតម្លៃទិញផ្ដាច់កុងត្រារបស់កីឡាករ James Rodriguez ស្ថិតក្នុងតម្លៃ ៤២ លានអឺរ៉ូនៅចុងបញ្ចប់នៃការខ្ចីជើងរយៈពេល ២ ឆ្នាំពីក្លឹប Real Madrid នោះទេ ។

    Related image

    ក្លឹបបិសាចក្រហម Manchester United ក៏កំពុងមានគម្រោងវិនិយោគជាមួយតម្លៃ ២០០ លានអឺរ៉ូក្នុងការទិញកីឡាករល្អៗចូល ហើយ James មិនមែនជាផ្នែកមួយនៃផែនការទាំងនេះទេដោយខ្សែបម្រើសញ្ជាតិកូឡុំប៊ី រូបនេះមានការធ្លាក់ទម្រង់លេងនិងមិនសូវបានបង្ហាញខ្លួនក្រោមការដឹកនាំរបស់លោក Niko Kovac នៅកីឡាដ្ឋាន Allianz Arena ។

    Image result for James Rodriguez

    លោក Karl-Heinz Rummenigge នាយកប្រតិបត្តិរបស់ក្លឹប Bayern Munich ទើបតែបានបង្ហាញថាការសម្រេចចិត្តនេះជាការឯកតោភាគី ។ ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៤៩ ប្រកួតនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុម Bayern ដែលគាត់បានស៊ុតបញ្ចូលទីចំនួន ១១ និងបញ្ចូនឲ្យគេស៊ុត ១៦ ដង ចាប់តាំងពី Bayern ខ្ចីជើងគាត់ពី Real កាលពីរដូវក្ដៅ ២០១៧ ។

    Image result for james rodriguez with cristiano ronaldo

    James Rodriguez បានចំណាយពេល ៣ ឆ្នាំនៅក្លឹប Real Madrid ដោយបង្ហាញខ្លួនក្នុងការប្រកួតចំនួន ១១១ លើក ជាមួយនឹងការស៊ុតបញ្ចូលទីបានចំនួន ៣៦ គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមស៊ុតចំនួន ៤០ ដង ហើយត្រូវបានគេជឿថាជាគោលដៅធំបផុតរបស់ក្លឹបសេះបង្កង់ Juventus ដើម្បីនាំយកសមាជិកជម្រើសជាតិកូឡុំប៊ី រូបនេះទៅចាប់ដៃគូរជាមួយនឹងកីឡាករ Cristiano Ronaldo វិញ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី