អ្នកចាត់ការទូទៅរបស់ Barce ៖ យើងគ្មានបញ្ហាអ្វីទេជាមួយ Dembele គាត់មិនមែនសម្រាប់លក់ទេ

10219

អ្នកចាត់ការទូទៅរបស់ក្លឹប FC Barcelona លោក Pep Segura បាននិយាយអំពីស្ថានភាពជុំវិញអណាគតរបស់កីឡាករ Ousmane Dembele នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ SER ។

Related image

ជាដំបូងលោកបានសារភាពថាពិតជាមានកិច្ចប្រជុំជាមួយភ្នាក់ងាររបស់កីឡាករ Moussa Sissoko នៅសប្តាហ៍នេះមែន ។ ដោយលោកបានឲ្យដឹងថា៖ ” បាទ យើងមានកិច្ចប្រជុំមួយដូចកាលពីម្សិលមិញ ខ្ញុំបានជួបជាមួយអ្នកតំណាងបីនាក់ផ្សេងគ្នា ប៉ុន្តែវាជារឿងធម្មតាទេ វាជាផ្នែកមួយនៃការងាររបស់ខ្ញុំ ” ។

Image result for Moussa Sissoko

លោក Segura ក៏បានពន្យល់ផងដែរថាការតស៊ូដែលខ្សែប្រយុទ្ធញ្ជាតិជាតិបារាំងវ័យ ២១ ឆ្នាំរូបនេះកំពុងជួបប្រទះជាមួយការបន្សាំខ្លួនរបស់គាត់គឺជារឿងធម្មតា ។ លោកបន្តថា៖ ” Dembele គឺមានវ័យក្មេងណាស់ហើយមិនដែលមានការខិតខំប្រឹងប្រែងដូចទៅនឹងអ្វីដែលគាត់កំពុងធ្វើនៅពេលនេះដើម្បីសម្របខ្លួនទៅនឹងការលេងរបស់ Barca នោះទេ ។ យើងទទួលស្គាល់ថាវាពិបាកសម្រាប់គាត់ ហើយគាត់ក៏ទទួលស្គាល់វាដែរ តែយើងកំពុងធ្វើការដើម្បីផ្លាស់ប្តូរស្ថានភាពនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន “។

Image result for Ousmane Dembele

ហើយលោក Pep Segura ក៏បានថ្លែងផងដែរថាអតីតខ្សែប្រយុទ្ធរបស់ក្លឹប Borussia Dortmund កីឡាករ Ousmane Dembele គឺមិនមែនសម្រាប់លក់នោះទេ ។ ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះបានបង្ហាញអាកប្បកិរិយាមិនល្អបន្ទាប់ពីខកខានការហ្វឹកហាត់កាលពីសប្តាហ៍មុនដោយក្រោមហេតុផលមានបញ្ហាក្រពះ ។ មន្រ្តីក្លឹប Barcelona បានព្យាយាមទាក់ទងទៅកាន់កីឡាករបារាំងរូបនេះអសរយៈពេល ៩០ នាទីនៅពេលដែលគាត់មិនបានមកវឹកហាត់ បន្ទាប់មកទើបរូបគេបានទូរស័ព្ទហើយបង្ហាញពីហេតុផលសម្រាប់អវត្តមានរបស់ខ្លួនដោយសារបញ្ហារលាកក្រពះពោះវៀន ។ បន្ទាប់ពីហេតុការណ៍នេះមកលោក Ernesto Valverde បានទុកឲ្យកីឡាករបារាំងរូបនេះស្ថិតនៅកៅបម្រុងកាលពីប៉ះជាមួយក្លឹប Real Betis ប៉ុន្តែលោកបានបដិសេធថាវាមិនមែនជាការដាក់ទណ្ឌកម្មនោះទេ ។

Image result for Ousmane Dembele

របាយការណ៍របស់ Mundo Deportivo កាលពីម្សិលមិញបានអះអាងថាក្រុមអ្នកមានបុណ្យ Barca មានជំហច្បាស់លាស់ណាស់ក្នុងរក្សា Demble នៅក្នុងក្លឹប ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយទាំងកីឡាករ និង គ្រូបង្វឹក កំពុងមានការធុញទ្រាន់យ៉ាងខ្លាំងជាមួយនឹងទង្វើរបស់កីឡាករវ័យ ២១ ឆ្នាំរូបនេះ ។ គួររំលឹកផងដែរថា ក្រុមជើងឯកក្របខ័ណ្ឌ Laliga បានចំណាយលុយប្រមាណជាង ១០៥ លានអឺរូ ទៅឲ្យក្លឹប Borussia Dortmund ដើម្បីនាំយកកីឡាកររូបនេះកាលពីរដូវក្តៅឆ្នាំ ២០១៧ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី