
ខ្សែប្រយុទ្ធ Wayne Rooney បានពន្យល់ពីអារម្មណ៍ដែលគាត់មានអារម្មណ៍ថាអាម៉ាស់យ៉ាងខ្លាំងនៅក្នុងឆ្នាំចុងក្រោយរបស់គាត់នៅឯក្លឹប Manchester United ហើយត្រូវបានចាកចេញជាមួយការមិនសូវបានលេង ។ Rooney បានចំណាយពេល ១៣ ឆ្នាំនៅកីឡាដ្ឋាន Old Trafford ចន្លោះឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៧ ដោយបានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតរបស់ក្លិប ។
ប៉ុន្តែខ្សែប្រយុទ្ធរូបនេះដែលបានបង្ហាញខ្លួនជាលើកទី ១២០ និងជាលើកចុងក្រោយរបស់គាត់សម្រាប់ប្រទេសអង់គ្លេសក្នុងជ័យជម្នះមិត្តភាព ៣-០ លើក្រុមសហរដ្ឋអាមេរិកកាលពីព្រឹកយប់មិញបានបង្ហាញពីរបៀបដែលគាត់ដឹងថាអាជីពរបស់គាត់នៅបីសាចក្រហម នឹងបញ្ចប់នៅពេលដែលគាត់មានការស្ទាក់ស្ទើរក្នុងការលើកពានរង្វាន់ EFL Cup ដែលខ្លួនត្រឹមជាកីឡាករបម្រុងនៅក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ ២០១៧ ។
Rooney បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “មានពេលខ្លះដែលអ្នកសង្ស័យខ្លួនឯងថាជាកីឡាករម្នាក់អ្នកគិតថា តើខ្ញុំល្អទេ? ។ ពេលវេលាលោក Jose Mourinho បានធ្វើឲ្យខ្ញុំចាកចេញពីក្រុម Manchester United ខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាល្អក្នុងការវិលត្រឡប់ទៅកាន់ក្រុមវិញ ប៉ុន្តែខ្ញុំមិនដែលមានឱកាសនោះទេ ។ ខ្ញុំបានលេងនៅវគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ Europa League ត្រឹមរយៈពេលតែមួយនាទី ។ ខ្ញុំត្រៀមខ្លួនប៉ះជាមួយក្រុម Southampton ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ League Cup ហើយនៅពេលនោះវាគួរឱ្យអាម៉ាស់ណាស់ “។
ខ្សែប្រយុទ្ធរបស់ក្លឹប DC United រូបនេះបានបន្តថា៖ ” វាត្រូវបានឈានដល់កម្រិតមួយដែលខ្ញុំមានការអាម៉ាស់បំផុត ហើយខ្ញុំគិតថា ខ្ញុំមិនអាចបន្តធ្វើរឿងនេះបានទេគឺវាលំបាកណាស់ក្នុងការចាកចេញពី Man United ។ នៅក្នុងការប្រកួតជាមួយ Southampton លោក Mourinho បានមករកខ្ញុំ ហើយនិយាយថាខ្ញុំចង់ឱ្យអ្នកលើកពាន ។ ខ្ញុំដូចជា ខ្ញុំមិនបានសូម្បីតែលេងនៅក្នុងការប្រកួត ។ ហើយខ្ញុំទើបតែដឹងថា តើអ្វីដែលខ្ញុំកំពុងធ្វើ? ខ្ញុំត្រូវតែផ្លាស់ទៅកន្លែងផ្សេងទៀត” ៕
ដោយ៖តារា