Rooney ៖ Harry Kane នឹងបំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតរបស់ខ្ញុំនៅអង់គ្លេស

37160
  • ខ្សែប្រយុទ្ធ Wayne Rooney ជម្រុញឱ្យប្រធានក្រុមអង់គ្លេស Harry Kane បំបែកកំណត់ត្រានៃការរកគ្រាប់បាល់ច្រើនបំផុតចំនួន ៥៣ គ្រាប់របស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ។

    Image result for Wayne Rooney

    អតីតខ្សែប្រយុទ្ធក្លឹប Everton និង Manchester United កីឡាករ Rooney បានត្រឡប់មកចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេស វិញដើម្បីប្រកួតទល់នឹងសហរដ្ឋអាមេរិក កាលពីយប់មិញនេះ ដែលជាប្រកួតទី ១២០ លើក និងក៏ជាលើកចុងក្រោយក្នុងអាជីពរបស់គេសម្រាប់ការបង្ហាញខ្លួនឲ្យអង់គ្លេស ខណៈដែលក្រុមរបស់លោក Gareth Southgate បានទទួលជ័យជម្នះ ៣-០ លើកីឡាដ្ឋាន Wembley ។

    មុនពេលប្រកួតមិត្តភាពនេះ Wayne Rooney ត្រូវបានប្រធានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសលោក Greg Clarke បានប្រគល់ពានរង្វាន់កិត្តិយសដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសដល់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ។

    Image result for Wayne Rooney with Harry Kane

    ហើយកីឡាករ Rooney សង្ឃឹមថាថ្ងៃណាមួយខ្លួននឹងប្រគល់ពានរង្វាន់នេះដល់ Harry Kane ដែលបច្ចុប្បន្នបានស៊ុតបញ្ចូលទីចំនួន ១៩ គ្រាប់សម្រាប់ក្រុមតោកំណាច់អង់គ្លេសសម្រាប់ការបំបែកកំណត់ត្រាក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតនៅក្នុងជម្រើសជាតិអង់គ្លេស ។

    Rooney បាននិយាយប្រាប់ BBC Radio 5 ថា៖ ” ខ្ញុំទន្ទឹងរង់ចាំបង្ហាញខ្លួនជាមួយគាត់នឹងពានរង្វាន់នេះ ។ ខ្ញុំបានសុំឱ្យ Harry បង្ហាញខ្ញុំជាមួយនឹងពានរង្វាន់នេះ ព្រោះខ្ញុំជឿថាគាត់នឹងយកកំណត់ត្រាស៊ុតបញ្ចូលទីរបស់ខ្ញុំ ។ វាពិតជាអស្ចារ្យណាស់ក្នុងការបង្ហាញខ្លួននៅមុខអ្នកគាំទ្រម្តងទៀត ហើយវាពិតជាពិសេសសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី