Ramsey ខិតជិតចុះកុងត្រាជាមួយ Bayern ខណះកិច្ចសន្យាថ្មីនៅ Arsenal គ្មានពន្លឺ

52658
  • យោងតាមព័ត៌មានដែលទទួលបានពី Goal និង SPOX បានឱ្យដឹងថាក្លឹប Bayern Munich ខិតជិតឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយ Aaron Ramsey ខណៈដែលកិច្ចសន្យារបស់គាត់នឹងត្រូវបានបញ្ចប់នាចុងរដូវកាលនេះ ។

    Image result for Aaron Ramsey

    ក្រុមយក្សនៃក្របខ័ណ្ឌ Bundesliga កំពុងស្ថិតក្នុងភាពតានតឹងយ៉ាងខ្លាំងក្នុងការប្រជែងយកកីឡាករអន្តរជាតិវេលស៍រូបនេះ ខណះ Aaron Ramsey ត្រូវបានគេជឿជាក់ថានឹងមិនចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លឹបដែលមានមូលដ្ឋាននៅប៉ែកខាងជើងទីក្រុងឡុងដ៍នេះនោះទេ ស្របពេលរូបគេនឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅពាក់កណ្ដាលឆ្នាំ ២០១៩ នេះ ។ Bayern Munich អាចបើកការចរចារជាផ្លូវការបាននៅថ្ងៃទី ១ ខែ មករា នៅពេលដែល Ramsey អាចចូលរួមក្នុងកិច្ចចរចាជាមួយក្លឹបណាក៏បានឲ្យតែក្រៅពីក្លឹបនៅអង់គ្លេស ។

    Related image

    វិបសាយពត៌មានកីឡាល្បីៗចំនួនពីរ Goal និង SPOX បានឲ្យដឹងថាក្លឹប Bayern Munich គឺជាក្លឹបមួយក្នុងចំណោមក្លឹបចំនួន ៦ ដែលកំពុងស្វែងរកការចុះហត្ថលេខាជាមួយកីឡាករវ័យ ២៧ ឆ្នាំរូបនេះ ។ ក្លឹបទាំងនោះរួមមាន Barcelona ,  Juventus ,  Inter Milan , Manchester United និង Chelsea សុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍លើកីឡាកររបស់កាំភ្លើងធំរូបនេះ ។

    Related image

    ខ្សែបម្រើ Aaron Ramsey បានលេងឲ្យក្លឹបកាំភ្លើងធំ Arsenal អស់រយះពេល ១០ ឆ្នាំហើយចាប់តាំងពីផ្ទេពីក្លឹប Cardiff City កាលពីឆ្នាំ ២០០៨ ដោយបានបង្ហាញខ្លួនបានចំនួន ២៤៦ ប្រកួតជាមួយនឹងការស៊ុតបញ្ចូលទីបានចំនួន ៣៧ គ្រាប់ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី