Paulo Dybala ៖ ការមកដល់របស់ Ronaldo គឺជាឱកាសដ៏អស្ចារ្យសម្រាប់យើងក្នុងការឈ្នះ UCL

12698

Paulo Dybala បាននិយាយថាវត្តមានរបស់កីឡាករ Cristiano Ronaldo នៅក្នុងក្រុមរបស់ពួកគេបានផ្តល់ឱ្យ Juventus នូវឱកាសដ៏អស្ចារ្យដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League នារដូវកាលនេះ ។

Related image

ពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុប ( UCL ) បានក្លាយជាគោលដៅកំពូលសម្រាប់ក្រុមសេះបង្កង់ Juventus បន្ទាប់ពីការឈ្នះពានក្របខ័ណ្ឌ Serie A ជារឿងធម្មតាទៅហើយសម្រាប់ពួកគេដោយបានគ្រងដំណែងជើងឯកលីគកំពូលអ៊ីតាលីនេះចំនួន ៧ ឆ្នាំជាប់ៗគ្នា ។

Related image

Juventus ចាប់តាំងពីធ្វើការនាំយកម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo  ពីក្លឹបអធិរាជស Real Madrid កាលពីរដូវក្ដៅនេះជាមួយតម្លៃខ្លួន ១១៧ លានដុលារ ហាក់បីដូចកីឡាកររូបនេះជាកម្លាំងចលករជួយជម្រុញក្រុមឈានទៅកម្រិតកំពូលក្នុងការប្រជែងយកពាន UCL នារដូវកាលនេះ ។

Related image

ខ្សែប្រយុទ្ធអាហ្សង់ទីន Dybala បានប្រាប់ Daily Mirror អំពីគោលដៅរបស់ក្លឹបសម្រាប់រដូវកាល ២០១៨-១៩ ថា៖ ” នៅ Juventus វាតែងតែជាគោលបំណងដូចគ្នា ដើម្បីឈ្នះពានរង្វាន់ ។ វាជាការពិតដែលឆ្នាំនេះយើងផ្ដោតទៅលើពានក្រៅស្រុកជើងឯកក្របខ័ណ្ឌក្របខ័ណ្ឌ Champions League មើលទៅហាក់ដូចជាការគិតមមៃ ប៉ុន្តែការផ្តោតអារម្មណ៍គឺតែងតែដូចទៅនឹងពានរង្វាន់ក្នុងស្រុកផងដែរ ។ យើងនឹងមានឱកាសដ៏អស្ចារ្យដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League នៅឆ្នាំនេះ Ronaldo ផ្តល់ឱ្យយើងនូវឱកាសដ៏អស្ចារ្យ ហើយគាត់គឺជាកីឡាករដ៏ល្អបំផុត ហើយឆ្នាំនេះយើងលេងបានយ៉ាងល្អ “។

Related image

កីឡាករវ័យ ២៤ ឆ្នាំរូបនេះបន្តថា៖ ” កាលពីឆ្នាំមុនយើងបានលេងជាមួយម៉ាឌ្រីដ … ហើយយើងស្ទើរតែឈ្នះហើយ! ក្នុងរយៈពេលបួនឆ្នាំយើងបានលេងក្នុងវគ្គផ្តាច់ព្រ័ត្រពីរលើក ។ ខ្ញុំជឿជាក់ថានៅឆ្នាំមុនៗ យើងបានបង្ហាញថាយើងមានសមត្ថភាពឈ្នះ ប៉ុន្តែយើងមានសំណាងអាក្រក់ជាពិសេសអ្វីដែលបានកើតឡើងកាលពីឆ្នាំមុនទល់នឹងម៉ាឌ្រីដ ។ យើងមិនមានសំណាងក្នុងការឈ្នះការប្រកួតនេះទេ ប៉ុន្តែសង្ឃឹមថាយើងនឹងធ្វើនៅរដូវកាលនេះ “។

Related image

Juventus បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃពូល H ដោយឆ្លងកាត់ការប្រកួតចំនួន ៤ លើក ក្នុងនោះឈ្នះ ៣ និង ចាញ់ ១ ប្រកួត ខណះពីរប្រកួតចុងក្រោយរបស់ពួកគេនឹងត្រូវប៉ះជាមួយ Valencia នៅថ្ងៃទី ១១ និងជួបជាមួយ Young Boy នៅថ្ងៃទី ១៣ ខែ ធ្នូ ក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ UEFA Champions League ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី