
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបអគ្គស្នងការនគបាលជាតិកីឡាករ នួន បុរី បានឈ្នះពានចំនួន ៤ គ្រឿងម្នាក់ឯងក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Cambodia Football Award 2018 ។
កីឡាករដែលមកពីខេត្តកណ្ដាលរូបនេះជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតដណ្ដើមពានរង្វាន់ ហ៊ុនសែនខាប់ នារដូវកាល ២០១៨ នេះដោយស៊ុតបញ្ចូលទីបានចំនួន ៧ គ្រាប់ ។ ហើយខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Police រូបនេះក៏ជាកីឡាករវ័យក្មេងស៊ុតបញ្ចូលទីច្រើនជាងគេ ជាកីឡាករឆ្នើមជាងគេ និងបានឈ្នះពានកីឡាករល្អជាងគេក្នុងពានរង្វាន់ ហ៊ុនសែនខាប់ នារដូវកាល ២០១៨ នេះផងដែរ ។
ចំណែកពានរង្វាន់ផ្សេងទៀតប្រចាំពានរង្វាន់ហ៊ុនសែនខាប់ត្រូវបានធ្លាក់ទៅលើ លោក ភា សុភក្ត្រា ជាគ្រូបង្វឹកល្អ , អ៊ុំ សេរីរ័ត្ន ជាអ្នកចាំទីល្អ , ក្លឹបអគ្គស្នងការនគបាលជាតិ ជាក្រុម Fair Play ខណះលោក ហាន សោភ័ណ្ឌ និង លោក ស្រី សុវណ្ណារ៉េត ស្ថិតក្នុងចំណាមអាជ្ញាកណ្ណាលល្អ ។
ខណះជ័យលាភីប្រចាំលីគកំពូលកម្ពុជា បានទៅលើ លោក មាស ចាន់ណា របស់ក្លឹបណាហ្គាវ៉ើលដ៏ ជាគ្រូបង្វឹកល្អ , ខ្សែប្រយុទ្ធរបស់ក្លឹប វិសខា កីឡាករ Choe Myong-ho ជាកីឡាករឆ្នើម , អ្នកចាំទីល្អបានទៅលើ សំរឹទ្ធ សីហា របស់ណាហ្គាវ៉ើលដ៏ , ខណះលោក លឹម ប៊ុនធឿន លោក សុន ចាន់ភារិទ្ធ លោក ហេង សុខលី និង លោក ជួប វិសាល ជាក្រុមគ្រូបង្វឹកល្អ ៕
ដោយ៖តារា