
នាសម័យទំនើបនេះវិស័យកីឡាបាល់ទាត់មានការរីកចម្រើនគ្រប់ទិសទី គ្រប់តំបន់ ដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងករប្រកួតប្រជែងមិនថា ក្នុងក្លឹប ឬក៏ក្នុងក្រុមជម្រើសប្រទេសនោះទេ ។ ជាមួយការរីកច្រើន និងការខិតខំនេះបានធ្វើឲ្យកីឡាករមានជីវិភាពធូរធាខ្លាំង កីឡាករខ្លះបានក្លាយជាសេដ្ឋីដោយសារការប្រកបអាជីពជាកីឡាករបាល់ទាត់ ។ នាពេលបច្ចុប្បន្ននេះកីឡាករក៏មានតម្លៃខ្លួនផ្ទេរខ្ពស់ផងដែរ ដូចជា Neymar ជាដើមដែលបានផ្ទេរពីក្លឹប FC Barcelona ទៅកាន់ក្លឹប Paris Saint-Germain ជាមួយតម្លៃបំបែកកំណត់ត្រាពិភពលោក ២២២ លានអឺរ៉ូ ។
ចំណែកកីឡាករនៅក្នុងតម្លៃអាស៊ានយើងក៏មានតម្លៃខ្លួនខ្ពស់ផងដែរ បើទោះបីជាអាស៊ានមិនស្ថិតនៅតំបន់បាល់ទាត់ខ្លាំងយ៉ាងណាក៏ដោយ ។ ដូចនេះហើយបានជាយើងនឹងនាំលោកអ្នកទៅដឹងពីតម្លៃខ្លួនកីឡាករដែលមានតម្លៃថ្លៃបំផុតនៅក្នុងតំបន់អាស៊ានមិនថាពួកគេលេងនៅក្នុងស្រុក ឬ ក្រៅស្រុក នោះទេ ។ ខាងក្រោមនេះជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតទាំង ១០ រូបនៅតំបន់អាស៊ាន៖
១០/ កីឡាករ Stefano Lilipaly របស់ឥណ្ឌូនេស៊ី មានតម្លៃខ្លួន ៥២០០១៧,៥៧ ដុលារ
៩/ កីឡាករ Javier Patino របស់ហ្វីលីពីន មានតម្លៃខ្លួន ៥៧៧៧៩៧,៣០ ដុលារ
៨/ កីឡាករ Theerathon Bunmathan របស់ថៃ មានតម្លៃខ្លួន ៦៣៥៥៧៧,០៣ ដុលារ
៧/ កីឡាករ Daisuke Sato របស់ហ្វីលីពីន មានតម្លៃខ្លួន ៦៣៥៥៧៧,០៣ ដុលារ
៦/ កីឡាករ Teerasil Dangda របស់ថៃ មានតម្លៃខ្លួន ៧៥១១៣៦,៤៩ ដុលារ
៥/ កីឡាករ Chanathip Songkrasin របស់ថៃ មានតម្លៃខ្លួន ៨០៨៩១៦,២២ ដុលារ
៤/ អ្នកចាំទី Kawin Thamsatchanan របស់ថៃ មានតម្លៃខ្លួន ៩២៤៤៧៥,៦៨ ដុលារ
៣/ កីឡាករ Natxo Insa របស់ម៉ាឡេស៊ី មានតម្លៃខ្លួន ៩២៤៤៧៥,៦៨ ដុលារ
២/ កីឡាករ Alvaro Silva របស់ហ្វីលីពីន មានតម្លៃខ្លួន ៩២៤៤៧៥,៦៨ ដុលារ
១/ អ្នកចាំទី Neil Etheridge របស់ហ្វីលីពីន មានតម្លៃខ្លួន ៤០៤៤៥៨១,១០ ដុលារ
ដោយ៖តារា