Iker Casillas ៖ ពិតណាស់ខ្ញុំនឹងត្រលប់ទៅវិញប្រសិនបើ Real Madrid ឬ អេស្ប៉ាញបានហៅខ្ញុំ

23206
  • វិរៈបុរសរបស់ក្លឹប Real Madrid អ្នកចាំទី Iker Casillas ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបរបស់ព័ទុយហ្គាល់ Porto បានសារភាពថាគាត់ត្រៀមខ្លួនឆ្លើយតបនឹងការហៅរបស់ Real Madrid និង ក្រុមជម្រើសជាតិអេស្ប៉ាញ ។​ អ្នកចាំទីវ័យ ៣៧ ឆ្នាំរូបនេះបាននិយាយអំពីការផ្លាស់របស់គាត់ទៅលេងនៅ Porto ជាមួយភាពងាយស្រួលដែលអ្នកចាំទីរូបនេះចាត់ទុកថាវាជាជំហាននៅក្នុងទិសដៅត្រឹមត្រូវ ។

    Image result for Iker Casillas

    អតីតប្រធានក្រុមជម្រើសជាតិអេស៉្បាញរូបនេះនៅតែជាកីឡាករសំខាន់សម្រាប់ក្រុមយក្សរបស់ព័រទុយហ្គាល់ដែលបានបង្ហាញខ្លួនស្ទើរគ្រប់ការប្រកួតរហូតមកដល់ពេលរដូវកាលនេះ ខណៈដែលក្រុម Porto កំពុងឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premierira Liga និង Champions League ថែមទៀតផង ។

    Image result for Iker Casillas

    Casillas បានប្រាប់លោក Jorge Valdano នៅក្នុងបទសម្ភាសន៍មួយជាមួយក្រុមការងារ Movistar ថា៖ “ប្រសិនបើក្រុមជម្រើសជាតិត្រូវបានគេកោះហៅខ្ញុំ ខ្ញុំនឹងរីករាយ ។ ពិតណាស់ ខ្ញុំនឹងវិលត្រឡប់មករៀលម៉ាឌ្រីដ ខ្ញុំមិនអាចបំភ្លេចបានពីកន្លែងដែលខ្ញុំបានសាងភាពល្បីល្បាញនោះទេ “។

    Image result for Iker Casillas

    ស្ដេចអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះហាក់ដូចជាមានអារម្មណ៍ធូរស្រាលនៅពេលគាត់និយាយអំពីការចាកចេញរបស់គាត់ពីក្លឹប Real Madrid បន្ទាប់ពីគាត់បានចំណាយពេលអស់ ១៦ ឆ្នាំជាមួយក្លឹបយក្សអេស្ប៉ាញមួយនេះ ។ អ្នកចាំទីវ័យ ៣៧ ឆ្នាំរូបនេះបាននិយាយថា៖ ” នេះជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ ។ ប្រសិនបើខ្ញុំបានបន្តនៅឯក្លិប Real Madrid ខ្ញុំនឹងមានការបញ្ចប់កាន់តែអាក្រក់ដែលខ្ញុំបានធ្វើ “៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី