គ្រូអ៊ីតាលី ៖ វាពិតជាសោកស្ដាយខ្លាំងណាស់ដែលគ្មានវត្តមានរបស់ Ronaldo នារាត្រីនេះ

23280
  • លោក Roberto Mancini គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីមានការសោកស្តាយខ្លាំងណាស់ដែល Cristiano Ronaldo នឹងមិនចូលរួមនៅពេលដែលក្រុមជម្រើសជាតិព័រទុយហ្កាល់ធ្វើការប្រកួតក្នុងទឹកដី San Siro នៅក្នុងយប់ថ្ងៃសៅរ៍នេះ ។

    Image result for Roberto Mancini

    Ronaldo មិនមានវត្តមានក្នុងក្រុមជម្រើសជាតិរបស់គាត់ចាប់តាំងពីការប្រកួត World Cup ខណះគ្រូបង្វឹកលោក Fernando Santos និង សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសព័រទុយហ្កាល់ បានអនុញ្ញាតឲ្យរូបគេឈប់សម្រាក ។ វានៅតែមិនទាន់ច្បាស់នៅឡើយទេថាតើតារាឆ្នើមរបស់ Juventus រូបនេះនឹងត្រលប់ទៅលេងឲ្យព័រទុយហ្គាល់វិញនៅពេលណានោះទេ ប៉ុន្តែគេជឿងជាក់ថា Ronaldo អាចបន្ដអវត្តមានរហូតចប់ឆ្នាំ ២០១៩ ។

    Related image

    យ៉ាងណាក៏ដោយក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបនៅតែបង្ហាញភាពខ្លាំងរបស់ខ្លួនទោះជាអវត្តមានរបស់ Cristiano Ronaldo ក៏ដោយដែលពួកគេបានរក្សាកត់ត្រាយ៉ាងល្អដោយទទួលជ័យជម្នះចំនួន ៣ ប្រកួត និង ស្មើ ១ ប្រកួតក្នុងការប្រកួតចំនួន ៤ លើក ចាប់តាំងពីការធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ នៅក្នុងព្រឹត្រិការណ៍ FIFA World Cup ។ ពួកគេនឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះអ៊ីតាលី ក្នុងក្របខ័ណ្ឌ Nations League  ប្រចាំពូល ៣ នារាត្រីនេះ ខណះពួកគេកំពុងឈរនៅកំពូលតារាងដោយមាន ៦ ពិន្ទុ ក្នុងការឆ្លងកាត់ ២ ប្រកួតកន្លងមកនេះ ។

    Related image

    លោក Mancini បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖ ” Cristiano គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមៗនៅលើពិភពលោក ។ ប្រាកដណាស់សម្រាប់គាត់នៅលើទីលានវានឹងក្លាយជាការប្រកួតផ្សេង ព្រោះគាត់មានជំនាញពិសេស ។ ប៉ុន្តែព័រទុយហ្គាល់មានកីឡាករដ៏អស្ចារ្យជាច្រើននៅក្នុងតំបន់ប្រយុទ្ធដែរ ។ ខ្ញុំជឿជាក់ថាវានឹងក្លាយជាការប្រកួតដ៏អស្ចារ្យមួយបើទោះបីគ្មានកីឡាករ Cristiano Ronaldo ទោះបីជាយើងចង់លេងជាមួយគាត់ក៏ដោយ ។ ខ្ញុំគិតថាជាមួយគាត់នៅលើទីលានវាពិតជាអស្ចារ្យណាស់យើងពិតជាសោកស្តាយណាស់ដែលគាត់មិនលេងនៅថ្ងៃសៅរ៍នេះ ” ។

    Related image

    ទោះបីជាយ៉ាងណាក៏ដោយខ្សែការពារអ៊ីតាលីកីឡាករ Giorgio Chiellini ដែលកំពុងលេងឲ្យ Juventus ជាមួយកីឡាករ Ronaldo បានទទូចថា អ៊ីតាលី នឹងមិនផ្លាស់ប្តូរទស្សនវិស័យរបស់ពួកគេនោះទេ ហើយព័រទុយហ្គាល់មានអាវុធខ្លាំងជាច្រើនទៀតនៅក្នុងក្រុមរបស់ពួកគេ ។

    Related image

    ខ្សែការពាររូបនេះបានបន្ថែមទៀតថា៖ ” សម្រាប់យើងវា ( ការអវត្តមានរបស់ Ronaldo ) នឹងមិនផ្លាស់ប្តូរអ្វីនៅក្នុងលក្ខខណ្ឌនៃវិធីសាស្រ្តរបស់យើងឡើយ ។ វាជាការច្បាស់ណាស់ថាបើមាន Cristiano Ronaldo វានឹងក្លាយជាក្រុមដ៏ខ្លាំងក្លាសម្រាប់ក្រុមណាមួយ គាត់គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ហើយដូច្នេះអ្នកមិនអាចនិយាយបានថាព័រទុយហ្គាល់គឺជាក្រុមធម្មតាដោយគ្មានគាត់នោះទេ ។ ប៉ុន្តែព័រទុយហ្គាល់គឺជាក្រុមដ៏ល្អមួយ ហើយពួកគេបានបង្ហាញថាពួកគេអាចលេងនិងឈ្នះការប្រកួតសូម្បីតែគ្មាន Cristiano Ronaldo ។ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Euro ២០១៦ ទោះបីជាគាត់ត្រូវបានរងរបួសក៏ពួកគេបានផ្តួលបារាំង ពួកគេគឺជាក្រុមដ៏ល្អមួយហើយវានឹងមិនងាយស្រួលសម្រាប់យើងទេ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី