លោក Villas-Boas ៖ តើអ្នកលក់ Ronaldo ក្នុងតម្លៃ ១០០ លានអឺរ៉ូបានយ៉ាងដូចម្តេច?

21467
  • លោក Andre Villas-Boas បានចោទសួរពីការសម្រិចចិត្តរបស់ក្លិប Real Madrid ក្នុងការលក់កីឡាករ Cristiano Ronaldo ទៅកាន់ក្លិប Juventus ខណៈពេលដែលគាត់បានសារភាពថាខ្លួនកំពុងពិចារណាពីទៅដឹកនាំនៅក្របខ័ណ្ឌ Serie A នាពេលឆាប់ៗនេះ ។

    Image result for Andre Villas-Boas

    ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល Cristiano Ronaldo បានបញ្ចប់ការផ្ទេរជាមួយតម្លៃខ្លួនចំនួន ១០០ លានអឺរ៉ូ ទៅកាន់ទីក្រុង Turin នៅរដូវក្តៅនេះពីក្លឹប Real Madrid កំពុងតែបង្ហាញពីភាពជាកំពូលខ្សែប្រយុទ្ធរបស់ពិភពលោកជាមួយគ្រាប់បាល់ចំនួន ៨ គ្រាប់ និងបញ្ចូនបាល់ឲ្យគេស៊ុតចំនួន ៥ លើកក្នុងការឆ្លងកាត់ការប្រកួតចំនួន ១២ ដងកន្លងមកនេះ ។

    Image result for Cristiano Ronaldo

    គ្រូបង្វឹកសញ្ជាតិព័ទុយហ្គាល់លោក Villas-Boas បាននិយាយថា៖ ” វាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ តើអ្នកលក់ Cristiano ដោយរបៀបណាជាមួយតម្លៃ ១០០ លានអឺរ៉ូ? អ្នកមិនគួរលក់រូបគេនោះទេ ។ ខ្ញុំសូមអបអរសាទរដល់ក្លឹប Juventus សម្រាប់ប្រជែងដណ្ដើម Cristiano បាន” ។

    Image result for Cristiano Ronaldo

    លោក Villas-Boas ជឿជាក់ថា Ronaldo គួរតែត្រូវទទួលបានពានរង្វាន់ Ballon d’Or បន្ថែមទៀតនៅឆ្នាំ ២០១៨ និងមានអារម្មណ៍ថាគាត់បានធ្វើឱ្យក្លឹប Juventus ក្លាយជាក្រុមដ៏សំខាន់មួយក្នុងការប្រជែងដណ្តើមពានរង្វាន់ក្របខ័ណ្ឌ Champions League នារដូវកាលនេះ ។

    Related image

    អតីតគ្រូបង្វឹករបស់ក្លឹប Shanghai SIPG បាននិយាយថា៖ “ពិតជាមែន ខ្ញុំមិននិយាយថាពួកគេគឺជាក្រុមដែលមានភាគរយខ្ពស់ទីមួយនោះទេ ប៉ុន្តែឥឡូវនេះពួកគេមានកីឡាករល្អបំផុតក្នុងលោកដែលនឹងធ្វើឱ្យមានភាពខុសគ្នា “។

    Related image

    Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីចំនួន ៩ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៥ ដង ហើយកំពុងតែសម្លឹងឃើញការឈ្នះពានរង្វាន់ UEFA Champions League លើកទី ៤ ជាប់ៗគ្នាជាមួយក្លឹបថ្មីរបស់គាត់សេះបង្កង់ Juventus ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី