Jordi Alba អាចនឹងត្រូវទៅជំនួសកន្លែង Alex Sandro នៅក្លឹបសេះបង្កង់ Juventus

25871
  • របាយការណ៍របស់ការសែត Corriere dello Sport បានរាយការណ៍ថាក្លឹបសេះបង្កង់ Juventus កំពុងតែតាមដានស្ថានភាពរបស់ខ្សែការពារ Jordi Alba របស់ក្លឹប FC Barcelona ។

    Related image

    កិច្ចសន្យារបស់ខ្សែការពារស្លាបខាងឆ្វេងសញ្ជាតិអេស្ប៉ាញរូបនេះនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២០ ហើយកីឡាករវ័យ ២៩ ឆ្នាំរូបនេះក៏មិនទាន់បានឈានដល់កិច្ចព្រមព្រៀងមួយលើកិច្ចសន្យាថ្មីជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga នោះទេ ។

    Image result for Jordi Alba

    ខ្សែការពារស្លាបឆ្វេងរបស់ក្រុមជម្រើសជាតិស៊ាំបាប្រេស៊ីលកីឡាករ Alex Sandro ក៏នឹងត្រូវផុតកំណត់កុងត្រានៅឆ្នាំ ២០២០ ផងដែរ ហើយប្រសិនបើម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹប Juventus មិនអាចរក្សាកីឡាករសញ្ជាតិប្រេស៊ីលវ័យ ២៧ ឆ្នាំរូបនេះបាននោះទេ គោលដៅដ៏ល្អបំផុតសម្រាប់ពួកគេគឺកីឡាករ Jordi Alba របស់ក្លឹប FC Barcelona រូបនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី