Pulisic ត្រៀមចាកចេញពី Dortmund ផ្ទេរទៅកាន់ Chelsea ជាមួយតម្លៃខ្លួន ៩០ លានដុលារ

9517

យោងតាមសារព័ត៌មានដ៏ល្បី Daily Mail បានឲ្យដឹងថាកីឡាករដ៏ឆ្នើមរបស់ក្លិប Borussia Dortmund សមាជិកក្រុមជម្រើសជាតិសហរដ្ឋអាមេរិក Christian Pulisic នឹងចាកចេញពីក្រុមយក្សរបស់អាល្លឺម៉ង់ផ្ទេរទៅកាន់ក្រុមយក្សរបស់អង់គ្លេសក្លឹប Chelsea ។

Image result for Christian Pulisic

Christian Pulisic វ័យ ២០ ឆ្នាំមិនមានកិច្ចសន្យារហូតឆ្នាំ ២០២០ ទេ ដោយមានការព្រួយបារម្ភអំពីការកើនឡើងតម្លៃខ្លួននៅ Borussia Dortmund ដោយកីឡាកររូបនេះគិតថាវាអាចពិបាកនឹងចាកចេញពីទឹកដីអាល្លឺម៉ង់ជាមួយតម្លៃខ្ពស់ទៅកាន់ក្លឹបកំពូលៗនៅទ្វីបអឺរ៉ុប ។

Image result for Christian Pulisic

ជាមួយនឹងកិច្ចសន្យាដែលនៅសល់រយះពេលខ្លីនេះបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្រុមតោខៀវ Chelsea ជាមួយតម្លៃផ្ទេរបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិ អាមេរិក វ័យ ២០ ឆ្នាំរូបនេះចំនួន ៧០ លានផោន ( ៩០ លានដុលា្លរ ) ពីក្រុមខ្លាំង Borussia Dortmund ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី