លោក Arsene Wenger បានណែនាំឱ្យ Paris Saint-Germain ចុះហត្ថលេខាជាមួយ Aaron Ramsey

69570
  • លោក Arsene Wenger អតីតអ្នកចាត់ការរបស់ក្លឹបកាំភ្លើងធំ Arsenal បានផ្តល់យោបល់ដល់ក្លឹប Paris Saint-Germain ឱ្យចុះហត្ថលេខាលើកីឡាករ Aaron Ramsey ។

    Image result for Arsene Wenger with Aaron Ramsey

    ក្រុមជើងឯកក្របខ័ណ្ឌ Ligue 1 កំពុងតែសម្លឹងមើលខ្សែបម្រើម្នាក់ទៀតបន្ទាប់ពីកីឡាករ Thiago Motta និង Giovani Lo Celso បានចាកចេញពីក្លឹប ។ បើទោះបីជាការផ្តល់អនុសាសន៍របស់លោក Wenger ក៏ដោយក៏ក្លឹប Paris Saint-Germain នៅតែមានការព្រួយបារម្ភលើបញ្ហាសុខភាពរបស់កីឡាករ Ramsey កាលពីលើកមុនដែលអាចជាបញ្ហធ្វើឲ្យរូបគេមិនសូវបានបង្ហាញខ្លួនក្នុងការប្រកួត ។

    Image result for Arsene Wenger with Aaron Ramsey

    គួររំលឹកផងដែរ Aaron Ramsey ជាកីឡាករបណ្ដូលចិត្តរបស់លោក Arsene Wenger ដែលលោកបានទិញពីក្លឹប Cardiff City កាលពីឆ្នាំ ២០០៨ ខណះបុរសវ័យ ៧០ ឆ្នាំរូបនេះបានសម្រេចចិត្តចាកចេញពីក្លឹបយក្សនៅក្របខ័ណ្ឌ Premier League កាលពីខែមិថុនា ក្រោយដឹកនាំក្រុមរហ័សនាមកាំភ្លើងធំមួយនេះអស់រយះពេលជាង ២២ ឆ្នាំកន្លងមក ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី