Falcao ផ្ដល់សំណើរទៅ Real ឱ្យចុះកុងត្រាយកខ្លួនក្រោយពី Monaco ប្រៀបដូចកប៉ាល់ជិតលិច

46849
  • បន្ទាប់ពីឆ្លងការការប្រកួតចំនួន ១៣ ប្រកួតនៅក្នុងក្របខ័ណ្ឌ Ligue 1 ក្លឹប AS Monaco កំពុងតែស្ថិតនៅតំបន់គេកាត់ចោលដែលជារដូវកាលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ហើយកីឡាករមួយចំនួនកំពុងស្វែងរកឱកាសដើម្បីចាកចេញពីកប៉ាល់ដែលកំពុងជិតលិចមួយនេះ ។

    Image result for Radamel Falcao

    ម្នាក់ក្នុងចំនោមពួកគេគឺកីឡាករ Radamel Falcao កំពុងតែស្វះស្វែងរកក្លឹបថ្មី ។ បើយោងតាមការសែត Marca បានឲ្យដឹងថាខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះបានផ្តល់សំណើររបស់ខ្លួនទៅកាន់ក្រុម Real Madrid កាលពីប៉ុន្មានថ្ងៃមុននេះ ។ ការផ្តល់ជូនរបស់គាត់កំពុងត្រូវបានក្លឹបយក្សរបស់អេស្ប៉ាញមួយនេះសិក្សានៅលើស្ថានភាពនេះ ប៉ុន្តែមិនមានការប្រញាប់ប្រញាល់ទេខណៈដែលមានជម្រើសផ្សេងទៀតដែល Real Madrid កំពុងស្វែងរក ។

    Image result for Radamel Falcao

    ថ្នាក់ដឹកនាំនៅក្លឹប Real Madrid ជឿជាក់ថាក្រុមត្រូវតែបន្ថែមខ្សែប្រយុទ្ធបន្ថែមទៀត ប៉ុន្តែមានន័យថាក្លិបនេះគួរតែប្រកាន់យកនូវផែនការរបស់ពួកគេក្នុងការចុះហត្ថលេខាលើយុវជនដែលមានទេពកោសល្យ ។ ពិតណាស់កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះមិនសាកសមនឹងផែនការនេះនោះទេ ។

    Image result for Radamel Falcao

    Falcao មានរយៈពេល ១ ឆ្នាំកន្លះទៀតនៅលើកុងត្រាបច្ចុប្បន្នរបស់គាត់ជាមួយក្លិប Monaco  ប៉ុន្តែវាមិនគួរមានបញ្ហានោះទេចាប់តាំងពី Monaco ត្រូវការលក់កីឡាករដែលមានប្រាក់ខែខ្ពស់ចេញដូចជា Falcao នេះជាដើម ខណះក្លឹបនេះកំពុងជួបវិបត្តិហិរញ្ញវត្ថុផងដែរនៅឆ្នាំនេះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី