គ្រូអង់គ្លេសលោក Gareth Southgate ៖ Harry Kane ជាខ្សែប្រយុទ្ធល្អបំផុតក្នុងពិភពលោក

25094
  • Harry Kane ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate និយាយថាជាកីឡាកររកគ្រាប់បាល់ដ៏ល្អបំផុតនៅលើពិភពលោក ក្រោយពីប្រធានក្រុមរូបនេះជាអ្នកបន្ថែមមួយគ្រាប់ជួយឲ្យអង់គ្លេស ផ្ដួល ក្រូអាត ឡើងទៅវគ្គបន្តនៅក្នុងការប្រកួត UEFE Nations League A ។

    Image result for Gareth Southgate

    Harry Kane មិនបានស៊ុតបាល់បញ្ចូលទីសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសចាប់តាំងពីការប្រកួតបាល់ទាត់ពិភពលោកដែលរូបគេបានស៊ុតបញ្ចូលទីចំនួន ៦ គ្រាប់នាំឲ្យរកគេក្លាយជាម្ចាស់ស្បែកជើងមាសប្រចាំព្រឹត្តិការណ៍ World Cup 2018 ។ ប៉ុន្តែមួយគ្រាប់ជ័យជម្នះរបស់រូបគេកាលពីយប់មិញបានធ្វើឲ្យគ្រូបង្វឹកក្រុមតោកំណាច់អង់គ្លេស លោក Gareth Southgate សរសើរខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះយ៉ាងខ្លាំងដោយនិយាយថារូបគេគឺជាកីឡាករល្អបំផុតក្នុងលោកនាបច្ចុប្បន្ន ។

    Image result for Gareth Southgate

    លោក Southgate បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ ” ខ្ញុំគិតថា Harry គឺជាអ្នករកគ្រាប់បាល់ដ៏ល្អបំផុតនៅលើពិភពលោក ដូច្នេះអ្នកតែងតែខឹងនៅពេលដែលកីឡាករមានសមត្ថភាពដូចរូបគាត់មិនបានលេង ។ មនុស្សមួយចំនួនចោទសួរការសម្រេចចិត្តនៅរដូវក្តៅ ប៉ុន្តែគាត់ជាអ្នករកគ្រាប់បាល់ដ៏សំខាន់ និងជាមេដឹកនាំរបស់យើង ។ នៅក្នុង ៩៨ ភាគរយនៃការលេងរបស់គាត់និងអ្វីគ្រប់យ៉ាងគឺមានសារៈសំខាន់ គាត់បានលេងយ៉ាងដ៏អស្ចារ្យជាមួយ Raheem Sterling ។ ដូច្នេះយើងមានជំនឿយ៉ាងខ្លាំងលើគាត់ ហើយគាត់ពិតជាស្រេកឃ្លានក្នុងការដឹកនាំក្រុមបន្ថែមទៀត “។

    Image result for harry kane national team

    គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Naltions League A ខណះក្រុមជើងឯករង World Cup 2018 ក្រុមជម្រើសជាតិក្រូអាតត្រូវធ្លាក់ទៅលេងនៅក្របខ័ណ្ឌ UEFA Nations League B ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី